អូនឈឺ! Griezmann៖ Messi បានប្រាប់ខ្ញុំថា គាត់ឈឺចាប់ណាស់ ពេលខ្ញុំធ្វើបែបនេះដាក់គាត់

84552
  • ត្រលប់ទៅមើលឆ្នាំ ២០១៨ នៅពេលដែល Barca ចង់ចុះហត្ថលេខាជាមួយ Antoine Griezmann ពេលនោះ Lionel Messi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍កីឡាករបារាំងរូបនេះ។
    តែទោះជាយ៉ាងណា Antoine បានបដិសេធការផ្តល់ជូននោះ ប៉ុន្តែខ្សែប្រយុទ្ធដ៏មុតស្រួចវ័យ ២៨ឆ្នាំរូបនេះ បានសម្រេចផ្លាស់ទៅទឹកដី Camp Nou វិញ នៅមួយឆ្នាំក្រោយមក ជាមួយតម្លៃផ្ទេរខ្ពស់កប់ពពក ១២០លានអឺរ៉ូ។ ហើយ Griezmann និយាយថា ឥឡូវនេះគាត់មានការគាំទ្រពេញទំហឹងពីមនុស្សមានឥទ្ធិពលក្នុងក្លិប និងជាប្រធានក្រុម Leo Messi។
    Griezmann បានប្រាប់ Movistar ថា៖ “ខ្ញុំបាននិយាយជាមួយ Leo ពេលខ្ញុំមកដល់ ហើយគាត់បានប្រាប់ខ្ញុំថា នៅពេលដែលខ្ញុំបដិសេធការផ្តល់ជូន វាធ្វើឱ្យគាត់អាក់អន់ចិត្ត និងវាធ្វើឱ្យគាត់ឈឺចាប់ ពីព្រោះគាត់បានធ្វើអត្ថាធិប្បាយជាសាធារណៈរួចហើយ។ តែអញ្ចឹងឥឡូវខ្ញុំនៅខាងគាត់ គាត់បានប្រាប់ខ្ញុំថា គាត់នៅជាមួយខ្ញុំរហូតដល់ស្លាប់”។
    គួរឱ្យដឹងថា Barcelona បានព្យាយាមចុះហត្ថលេខាលើ Griezmann ក្នុងឆ្នាំ ២០១៨ ប៉ុន្តែសមាជិក្រុមមាន់គក់បារាំងរូបនេះបានបញ្ចេញនូវឯកសារដែលក្នុងនោះគាត់បានប្រកាសថា គាត់នឹងស្នាក់នៅ Atletico Madrid បន្តទៀត។ ប៉ុន្តែមួយឆ្នាំក្រោយមក គាត់បានផ្លាស់ទៅនៅ Camp Nou តែម្ដង៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី