Ronaldo ជាកូនសោដ៏សំខាន់ក្នុងការជួយឱ្យលោក Pirlo លើកពានជាលើកដំបូងជាមួយ Juventus

43112
  • មានការពិភាក្សាជាច្រើនអំពីអនាគតរបស់ Cristiano Ronaldo នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រធានក្រុមព័រទុយហ្កាល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបធំៗមួយចំនួននៅអឺរ៉ុប។ ប៉ុន្តែអនាគតរបស់ខ្សែប្រយុទ្ធរូបនេះហាក់ដូចជាស្ថិតនៅក្នុងទីក្រុង Turin យ៉ាងហោចណាស់រហូតដល់កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកត្រូវបញ្ចប់នៅឆ្នាំ ២០២២។
    កាសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បានរាយការណ៍ថា កីឡាករ Cristiano Ronaldo នឹងស្នាក់នៅជាមួយក្លឹប Juventus ជាមួយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ជាពិសេសដោយសារតែទំនាក់ទំនងដែលគាត់មានជាមួយគ្រូបង្វឹកលោក Andrea Pirlo ។ លោក Pirlo និង Ronaldo បានលើកការសន្ទនាជាលើកដំបូងរបស់ពួកគេ ហើយឥឡូវនេះគ្រូបង្វឹកខាងលើចង់ឱ្យលេខ៧ បន្តបំបែកនិងបង្កើតកំណត់ត្រាជាថ្មីៗបន្ថែមទៀត ខណៈ Cristiano ក៏ចង់ជួយគ្រូបង្វឹកថ្មីរូបនេះឈ្នះពាន Serie A ក្នុងរដូវកាលដំបូងរបស់គាត់ផងដែរ។
    លោក Fabio Paratici នាយកកីឡារបស់ Juventus ក៏បានធ្វើការអត្ថាធិប្បាយអំពីអនាគតរបស់កីឡាករដោយទទូចថា Ronaldo នឹងមិនដើរចេញពីក្លឹបនោះទេ។ នាយកកីឡាខាងលើបានប្រាប់ DAZN ថា៖ “គាត់នឹងស្នាក់នៅ Juventus រហូតដល់ឆ្នាំ ២០២២។ ខ្ញុំអាចធានាចំពោះអ្នកថាអនាគតរបស់ Ronaldo គឺនៅ Juventus។ ជាក់ស្តែងព័ត៌មានចេញជារៀងរាល់ថ្ងៃ ប៉ុន្តែយើងមិនយកចិត្តទុកដាក់លើវាទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី