ម្លឹងៗ! Griezmann ថា ខ្ញុំនឹងមិនកាត់សក់របស់ខ្ញុំជាដាច់ខាត ទោះបី Barcelona ទាមទារក៏ដោយ

60095
  • Antoine Griezmann និយាយថា គាត់នឹងបដិសេធមិនកាត់សក់របស់ខ្លួនឡើយ ទោះបីជា Barcelona ទាមទារឱ្យគាត់កាត់វាចេញក៏ដោយ។
    កីឡាករវ័យ ២៩ឆ្នាំរូបនេះភាគច្រើនលេងម៉ូតសក់វែងៗ ហើយសក់របស់គាត់កាន់តែវែងខ្លាំងទៅទៀតចាប់តាំងពីផ្លាស់ទៅ Barcelona ពី Atletico Madrid កាលពីរដូវក្តៅឆ្នាំ ២០១៩។ Griezmann បានព្យាយាមស្វែងរកកៅអីជាក់លាក់នៅទឹកដី Camp Nou ប៉ុន្តែក៏បានទទួលការរិះគន់ពីអ្នកគាំទ្ររបស់ Barca ដែលជារឿយៗជាមួយទម្រង់លេងបច្ចុប្បន្នរបស់គេផងដែរ។
    ជារឿយៗអ្នកគាំទ្ររបស់ Barca បានស្តីបន្ទោសដល់សក់វែងរបស់កីឡាករអន្តរជាតិបារាំងរូបនេះដែលធ្វើឱ្យប៉ះបាល់ដល់ទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ប៉ុន្តែ Griezmann បានប្តេជ្ញាមិនកាត់សក់របស់គាត់នោះទេ ទោះបីជាគាត់ត្រូវបានស្នើសុំដោយក្លឹបផ្ទាល់ក៏ដោយ។ ខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះក៏បានសារភាពផងដែរថា គាត់ធុញទ្រាន់ជាខ្លាំងទៅនឹងការអត្ថាធិប្បាយគួរឱ្យស្អប់ដែលអ្នកគាំទ្រធ្វើមកដាក់ខ្លួន។
    Griezmann បានប្រាប់អ្នកការសែតថា៖ “ខ្ញុំនឹងទុកសក់ឱ្យវែង ទោះបីពួកគេ (Barca) សុំខ្ញុំកាត់វាក៏ដោយ។ កូនៗ និងប្រពន្ធខ្ញុំចង់ឱ្យខ្ញុំរក្សាវា។ ចាប់តាំងពីខ្ញុំមកដល់ Barcelona ខ្ញុំមិនបាននិយាយទេ។ ខ្ញុំបាននិយាយនៅពេលនោះថា ខ្ញុំគ្រាន់តែចង់និយាយនៅលើទីលានមិនមែនជាសាធារណៈទេ។ ខ្ញុំបានដាក់ការអត្ថាធិប្បាយផ្សេងៗគ្នាជាច្រើន ហើយឥឡូវនេះខ្ញុំបាននិយាយថាគ្រប់គ្រាន់ហើយ។ វាដល់ពេលត្រូវធ្វើការកែហើយ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី