Real Madrid ជួបពិភាក្សាជាមួយ Inter Milan ជុំវិញការផ្លាស់ប្តូររវាង Eriksen និង Isco

32974

Real Madrid បានជួបពិភាក្សាជាមួយ Inter Milan ជុំវិញកិច្ចព្រមព្រៀងដោះដូរដ៏មានសក្តានុពលមួយ រវាង Isco និង Christian Eriksen ។ នេះបើយោងតាមការសែត Sky Germany។
កីឡាករអន្តរជាតិដាណឺម៉ាក Eriksen បានព្យាយាមស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គេចាប់តាំងពីបានចូលរួមជាមួយក្រុម Inter Milan ពីក្លិបអង់គ្លេស Tottenham Hotspur កាលពីខែមករា ឆ្នាំ២០២០ ខណៈក្រុមយក្សអ៊ីតាលីខាងលើ កំពុងពិចារណាលក់កីឡាករមិនសំខាន់ចេញខ្លះ ដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ។ ជាមួយគ្នានេះ កីឡាករអន្តរជាតិអេស៉្បាញ Isco ក៏បានសម្តែងការចង់ចាកចេញពី ទីក្រុងម៉ាឌ្រីដផងដែរ ដោយសារតែគ្មានកន្លែងឈរជើង ក្រោមការដឹកនាំរបស់លោក Zidane។
ទោះយ៉ាងណាក៏ដោយមានផ្លូវដ៏វែងឆ្ងាយដែលត្រូវធ្វើ មុនពេលដែលក្លឹបទាំងពីរអាចព្រមព្រៀងគ្នាដោយ Real Madrid វាយតម្លៃថា Isco មានតម្លៃប្រហែល ៧០ លានអឺរ៉ូ (៦២ លានផោន / ៨៣ លានដុល្លារអាមេរិក) ខណៈដែល Eriksen ត្រូវបានចំណាយប្រាក់ត្រឹមតែចំនួន ៣០ លានអឺរ៉ូ (២៧លានផោន / ៣៥ លានដុល្លារ) នៅពេលគាត់បានផ្លាស់ចេញពីភាគខាងជើងទីក្រុងឡុងទៅ Inter កាលពី ១០ ខែមុនប៉ុណ្ណោះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី