លេងស្ទើរពេញមួយជីវិតទៅហើយ ទើប Ronaldo អាចតាមទាន់កំណត់ត្រារបស់ Messi មួយនេះ

43741
  • មួយគ្រាប់នៅតង់ទី១ របស់កីឡាករ Cristiano Ronaldo ទល់នឹងក្រុម Ferencvaros បានធ្វើឱ្យខ្សែប្រយុទ្ធក្រុម Juventus រូបនេះរកបានគ្រាប់បាល់ទី ៧០ នៅក្នុងដីរបស់ខ្លួននៃក្របខណ្ឌ Champions League ដែលបានតាមស្មើកំណត់ត្រាជាមួយ Lionel Messi ។
    បន្ទាប់ពីក្រុមរបស់លោក Andrea Pirlo ធ្វើឱ្យក្រុមភ្ញៀវនាំមុខនៅនាទីទី ១៩ តាមរយៈគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Myrto Uzuni កាលពីយប់ថ្ងៃអង្គារ Ronaldo ក៏បានជួយឱ្យ Juve តាមស្មើរវិញនៅ ១៦នាទីក្រោយមក ដែលជាគ្រាប់អូសស៊ុតដ៏ស្អាតរបស់ខ្សែជើងចាស់រូបនេះ។
    កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានរីករាយនឹងការចាប់ផ្តើមរដូវកាលយ៉ាងល្អ ដោយរកបានគ្រាប់បាល់ចំនួន ៨ គ្រាប់ពីការបង្ហាញខ្លួនតែ ៥ ដងប៉ុណ្ណោះក្នុងយុទ្ធនាការនេះ។ បន្ទាប់ពីខកខានលេង ២ប្រកួតដំបូងក្នុងវគ្គជម្រុះតាមពូលនៃក្របខណ្ឌ Champions League ដោយសារតែបានឆ្លងវីរុស Covid-19 ប៉ុន្តែក្រោយជាសះស្បើយពីជំងឺកាចសាហាវនេះ Ronaldo ទើបតែរកគ្រាប់បាល់ដំបូងរបស់គាត់នៅក្នុងពានរង្វាន់កំពូលអឺរ៉ុប នារដូវកាលនេះប៉ុណ្ណោះ។
    ជារួម Ronaldo រកបាន ១៣១គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ក្នុងរយៈពេល ១៧២ ប្រកួតខណៈអតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid បានឈ្នះពានកំពូលអឺរ៉ុបនេះរហូតដល់ ៥ ដងគិតមកទល់បច្ចុប្បន្ន។ និមិត្តរូបព័រទុយហ្កាល់ចាស់វស្សារូបនេះ កាលពីថ្មីៗនេះក៏បានអបអរសាទរចំពោះការស៊ុតបាល់បញ្ចូលទីគ្រប់ទី ១០០ របស់ខ្លួនសម្រាប់ប្រទេស នឹងកំពុងឆ្ពោះទៅចារឈ្មោះនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្នុងនាមជាស្ដេចរកគ្រាប់ច្រើនបំផុតទាំងសម្រាប់ក្លឹបនិងប្រទេសផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី