ទោះក្រុមខ្លួនគ្មានកីឡាករល្អ ប៉ុន្តែ Arsenal ច្រានចោលភ្លាមៗពេលគេស្នើរឱ្យទិញយក Eriksen

17582
  • កាសែត Daily Star បាននិយាយថា ក្រុម Arsenal ត្រូវបានផ្តល់ឱកាសក្នុងការចុះកុងត្រាយកកីឡាករ Inter Milan ពោលគឺ Christian Eriksen ប៉ុន្តែពួកគេមិនមានគម្រោងក្នុងការផ្លាស់ប្តូរខ្សែបំរើរូបនេះឡើយ។
    តែទោះជាយ៉ាងណា ក្នុងនោះក៏មានក្លិបយក្សៗមួយចំនួនដូចជា Paris Saint-Germain និង Borussia Dortmund នៅពេលនេះត្រូវបានគេរំពឹងថា នឹងជាគូប្រកួតប្រជែងដើម្បីហត្ថលេខារបស់តារាអន្តរជាតិដាណឺម៉ាកវ័យ ២៨ឆ្នាំនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
    គួរជម្រាបឱ្យដឹងថា Christian Eriksen បានផ្លាស់ទៅកាន់ Inter Milan ពីក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលពីខែមករា ឆ្នាំ២០២០ ប៉ុន្តែហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Antonio Conte នៅរដូវកាលនេះឡើយ ដោយបង្ហាញខ្លួនបានត្រឹមតែ ៧ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ គិតត្រឹមពេលនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី