
Yun Sung-bin បានឈ្នះមេដាយមាសអូឡាំពិកក្នុងប្រភេទកីឡាជិះក្តារដេកលើទឹកកកផ្នែកបុរសដំបូងគេបង្អស់នៅអាស៊ី ខណៈកីឡាករសញ្ជាតិកូរ៉េខាងត្បូងរុបនេះបញ្ចេញសមត្ថភាពបានយ៉ាងល្អនៅចំពោះមុខទស្សនិកជនកូរ៉េខាងត្បូងដ៏ច្រើនកុះករ។ ថេរវេលារបស់ Yun ៥០,០២វិនាទី ក្នុងជុំទី៤ និងជុំផ្តាច់ព្រ័ត្រ ធ្វើឲ្យគាត់អាចយកឈ្នះកីឡាករលេខពីរ Nikita Tregubov ចំនួនមួយនាទី។
កីឡាកររូបនេះបានបង្កើតប្រវត្តិសាស្ត្រឲ្យក្រុមអត្តពលិករបស់កូរ៉េក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅ PyeongChang បន្ទាប់ពីរូបគាត់ឈ្នះមេដាយមាសទីពីរជូនមាតុភូមិរបស់ខ្លួន។ នេះគឺជាមេដាយមាសដំបូងគេសម្រាប់កូរ៉េខាងត្បូងសម្រាប់កីឡាប្រភេទជិះក្តារលើទឹកកកបែបនេះ។ Yun បានបង្កើតកំណត់ត្រាសម្រាប់ការប្រកួតពីរលើកដំបូងរបស់គាត់ ដោយដោយគាត់វ៉ាដាច់គេក្នុងថេរវេលា ០,៧៤វិនាទី។ ការនាំមុខគេនេះគឺកើនដល់ទៅមួយវិនាទីនៅជុំទីបី រហូតដល់ជុំទីបួនគាត់រឹតតែបង្កើនល្បឿនបន្ថែម ដែលថេរវេលារបស់គាត់ជាប់កំណត់ត្រាក្នុងការប្រកួត។
ដោយ៖ តារា