Milinkovic-Savic យល់ព្រមផ្ទេរទៅកាន់ក្លឹប Juventus ហើយប៉ុន្តែត្រូវរំសាយទៅវិញក្រោមហេតុផលមួយ

40084
  • ការសែតរបស់អ៊ីតាលី Calciomercato បានចុះផ្សាយថាខ្សែបម្រើ-ប្រយុទ្ធ Milinkovic-Savic បានយល់ព្រមជាលើកដំបូងក្នុងការផ្ទេរទៅកាន់ក្លឹប Juventus នៅដើមរដូវក្តៅនេះហើយ មុននឹងឈានដល់ការចុះកិច្ចសន្យាថ្មីជាមួយក្លឹប Lazio ។

    Related image

    កីឡាករសញ្ជាតិស៊ែប៊ីរូបនេះគឺជាខ្សែបម្រើកណ្តាលដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅលើពិភពលោកនៅរដូវក្តៅនេះ ខណៈដែលក្លឹបធំៗដូចជា Chelsea, Manchester United និង Real Madrid ត្រូវបានគេនិយាយថាសុទ្ធសឹងតែចាប់អារម្មណ៍ចង់ទិញយកកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ។

    Image result for Milinkovic-Savic

    Calciomercato បានរាយការណ៍ថាក្លឹប Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយ Milinkovic-Savic ហើយកាលពីខែមិថុនាកន្លងទៅនេះ ប៉ុន្តែត្រូវបានក្លឹប Lazio បន្ថែមតម្លៃខ្លួនឲ្យខ្ពស់ជាមុន ព្រោះពួកគេជឿជាក់ថា Juventus នឹងហ៊ានផ្ដល់តម្លៃខ្ពស់ជាង ៨០ លានអឺរ៉ូ ។ Milinkovic-Savic ខ្លួនឯងក៏ចង់ផ្ទេរទៅកាន់ម្ចាស់ជើងឯក ៧ សម័យកាលជាប់គ្នាផងដែរ ប៉ុន្តែការផ្តល់ជូនថ្មីរបស់ Juve មិនមានការកើតឡើង ហើយពួកគេបានប្រែទៅចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជំនួសវិញ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី