
ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្ស៊ិក Romelu Lukaku បានលេចចេញនូវលើរ៉ាដាផ្ទេររបស់ Real Madrid នេះបើយោងតាមការចុះផ្សាយរបស់ការសែត Don Balon ។
អតីតខ្សែប្រយុទ្ធជួរមុខក្រុមបិសាចក្រហម Manchester United កីឡាករ Romelu Lukaku បច្ចុប្បន្នមានតម្លៃប្រហែល ៨៥ លានអឺរ៉ូ (៧៦ លានផោន / ១០១ លានដុល្លារ) ហើយនៅសល់រយៈពេល ៤ ឆ្នាំទៀតជាមួយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅទឹកដី San Siro។
ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមស្ដេចស Real Madrid កំពុងពិចារណាការផ្លាស់ប្តូរនាពេលអនាគតសម្រាប់ Lukaku ដោយ Karim Benzema ឈានដល់ដំណាក់កាលចុងក្រោយនៃអាជីពរបស់គាត់នៅទឹកដី Santiago Bernabeu ដែលបច្ចុប្បន្នអតីតជម្រើសជាតិបារាំងរូបនេះ មានអាយុ ៣២ ឆ្នាំហើយ ខណៈគោលនយោបាយរបស់ក្លិប មិនអាចបន្តកុងត្រាឱ្យលើសមួយឆ្នាំដល់កីឡាករវ័យលើស ៣០ឆ្នាំនោះទេ៕
ដោយ៖ វិទូ