Zidane៖ វាតែងតែដក់ជាប់ក្នុងខួក្បាលខ្ញុំជានិច្ច ចំពោះអ្វីដែល Maradona បានធ្វើនៅ World Cup ១៩៨៦

35009
  • លោក Zinedine Zidane បានពេញចិត្តយ៉ាងពេញទំហឹងចំពោះទម្រង់លេងរបស់ Real Madrid ខណៈដែលពួកគេបានយកឈ្នះ ២-០ លើក្រុម Inter កាលពីថ្ងៃពុធ។ ជាមួយគ្នានេះ គ្រូបង្វឹកខាងលើក៏បានចូលរួមរំលែកទុក្ខនៃការបាត់បង់អតីតកំពូលកីឡាករបាល់ទាត់លោក Diego Maradona។
    ក្រុមជើងឯកអេស្ប៉ាញត្រូវការជ័យជម្នះជាចាំបាច់ដើម្បីបន្តឱកាសឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈកីឡាករ Eden Hazard និង Rodrygo Goes បានជួយសម្រេចក្ដីសង្ឃឹមពួកគេក្នុងការឡើងទៅកាន់វគ្គបន្ត ជាមួយជ័យជម្នះ ២-០លើក្រុមខ្លាំងអ៊ីតាលី Inter Milan។
    បន្ទាប់ពីបញ្ចប់ការប្រកួតលោក Zidane បាននិយាយថា៖ “យើងមានការប្រកួតដ៏អស្ចារ្យមួយពីការចាប់ផ្តើមរហូតដល់ចប់។ យើងលេងយ៉ាងម៉ឺងម៉ាត់និងមានចរិតលក្ខណៈ។ ចំណុចទាំង៣នេះ គឺសំខាន់ណាស់ ហើយយើងលេងបានល្អបំផុត។ ខ្ញុំសប្បាយចិត្តណាស់សម្រាប់កីឡាករ។ នៅពេលពួកគេលេង ជាមួយទម្រង់លេងពួកគេ” ។
    អ្នកចាត់ការក្រុម Real Madrid ក៏បានសម្តែងការគោរពដល់លោក Diego Maradona ផងដែរ បន្ទាប់ពីទទួលដំណឹងមរណភាពរបស់វីរបុរសអាហ្សង់ទីនកាលពីថ្ងៃពុធម្សិលមិញនេះ។ លោក Zidane បាននិយាយថា៖ “វាគឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ពិភពបាល់ទាត់។ គាត់ឆ្លាក់ក្នុងខួក្បាលខ្ញុំ ដោយសារតែអ្វីដែលគាត់បានធ្វើនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ ។ ខ្ញុំមានអាយុ ១៤ ឆ្នាំ … ខ្ញុំគ្មានពាក្យអ្វីទាំងអស់។ យើងទាំងអស់គ្នាសោកស្តាយណាស់។ វាជាការបាត់បង់ដ៏ធំមួយ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី