
កីឡាករអន្តរជាតិអាឡឺម៉ង់ Sami Khedira ចង់បានការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League។ នេះបើយោងតាមការចុះផ្សាយរបស់វែបសាយ Goal។
អតីតខ្សែបម្រើ Real Madrid វ័យ ៣៣ឆ្នាំ Sami Khedira ត្រៀមចាកចេញពីក្លឹបសេះបង្កង់ Juventus ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយគាត់បានប្រាប់ភ្នាក់ងាររបស់គាត់ឱ្យរៀបចំផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេស Premier League ។ ប្រភព Calciomercato រាយការណ៍ថា Everton បច្ចុប្បន្នកំពុងនាំមុខគេ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ។
កត្តាដែលនាំឱ្យ Sami Khedira ចង់ចាកចេញពីទឹកដីអ៊ីតាលីដែលខ្លួនបានរួមរស់រយៈពេល ៥ឆ្នាំក្រោយចាកចេញពីក្រុមស្ដេចស Real Madrid ដោយសារកន្លែងឈររបស់តារាធ្លាប់ឈ្នះពាន World Cup 2014 នៅ Juventus លែងមានទៀតហើយ ខណៈស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នៅរដូវកាល២០២០/២០២០១នេះ Khedira មិនទាន់បានបង្ហាញសូម្បីតែមួយប្រកួតនៅឡើយនោះទេ ទោះក្នុងនាមជាកីឡាករបម្រុងក៏ដោយ៕
ដោយ៖ តារា