
Eden Hazard មានការប្រកួតដ៏អស្ចារ្យជាមួយក្រុម Inter Milan ។ កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះពន្យល់ថា វិធីល្អបំផុតដើម្បីទទួលបានការទុកចិត្តពីគ្រូបង្វឹកលោក Zidane គឺត្រូវការបង្ហាញខ្លួនបន្ថែមទៀត។
បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ក្នុងជំនួបជាមួយក្រុម Inter Milan ខ្សែប្រយុទ្ធ Eden Hazard បានប្រាប់ Movistar ថា៖ “ខ្ញុំត្រូវការពេលវេលាប្រកួតបន្ថែមទៀតដើម្បីត្រលប់ទៅរកភាពល្អប្រសើរវិញ”។ អតីតកីឡាករ Chelsea រូបនេះបានបន្ថែមទៀតថា៖ “តើធ្វើដូចម្តេចដើម្បីទទួលបានការទុកចិត្ត? គឺតាមរយៈការលេងប្រកួត”។
គួរជម្រាបជូនផងដែរថា Eden Hazard បានរកគ្រាប់បាល់ដំបូងរបស់ខ្លួននៅពានរង្វាន់ Champions League នៅរដូវកាល២០២០/២០២១នេះ ក្រោយត្រឡប់ពីរងរបួសវិញ។ ប៉ុន្តែទោះជាយ៉ាងណា Hazard មិនទាន់ទទួលការជឿជាក់ ១០០ភាគរយនៅឡើយនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបារាំង Zidane ដោយសារទម្រង់លេងដ៏ធ្លាក់ចុះរបស់គេក្នុងមួយរយៈចុងក្រោយនេះ៕
ដោយ៖ វិទូ