កីឡាកររបស់ក្លឹប Rangers បាននិយាយថា៖ ខ្ញុំគិតថា Celtic នឹងមានគុណភាពខ្លាំងដូច Barcelona

45554
  • ខ្សែការពារ Connor Goldson របស់ក្លឹប Glasgow Rangers បាននិយាយថាគាត់គិតថាការលេងជាមួយក្លឹប Celtic គឺវាប្រៀបស្មើនឹងបានលេងជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona ដែលវាមានគម្លាតយ៉ាងឆ្ងាយរវាងគុណភាពរបស់ក្រុម Glasgow Rangers  ។

    Image result for connor goldson rangers

    មួយគ្រាប់របស់កីឡាករ Olivier Ntcham កាលពីថ្ងៃអាទិត្យនេះបានធ្វើឲ្យអ្នកចាត់ការថ្មីថ្មោង Steven Gerrard បានទទួលបរាជ័យក្នុងការប្រកួតជាលើកដំបូងរបស់គេក្នុងនាមជាគ្រូបង្វឹក Rangers ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានផ្ទេរមកកាន់ក្លឹប Rangers ពីក្លឹប Brighton នៅរដូវក្តៅនេះ ហើយបានសារភាពថាគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទម្រង់លេងដ៏អស្ចារ្យរបស់ក្លឹប Brendan Rodgers Celtic ដែលប្រៀបបានដូចជាមាន Lionel Messi និង កីឡាករដ៏ទៃទៀតនៅ Camp Nou ។

    Image result for celtic vs rangers

    អតីតកីឡាកររបស់ក្លឹប Brighton រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ជាក់ស្តែងនេះជាលើកទី១ ហើយដែលខ្ញុំបានលេងក្នុងការប្រកួត ប៉ុន្តែនៅពេលខ្ញុំមកទីនេះមុនបើករដូវកាល ខ្ញុំលឺមនុស្សជាច្រើននិយាយថាពួកគេល្អប្រសើរជាងយើង តើពួកគេបានផ្តួល Rangers ៥-០ កាលពីរដូវកាលមុន? ខ្ញុំគិតថាពួកគេនឹងក្លាយជាក្រុម Barcelona ទីពីរហើយខ្ញុំមិនគ្រាន់តែនិយាយបែបនោះទេ ។ ការធ្លាក់ចុះទម្រង់លេងរបស់ក្លឹបបាល់ទាត់យើងថាតើគម្លាតនោះមានទំហំប៉ុនណាហើយវាដូចជាកីឡាករមួយចំនួនរបស់យើងដែលប្រហែលជាមិននៅទីនេះទៀតទេ កំពុងសម្លឹងមើលពួកគេដូចជាពួកគេមិនអាចទៅរួចទេ ។ ខ្ញុំនឹងមិននិយាយថាពួកគេមិនមែនជាក្រុមល្អទេ ពួកគេជាក្រុមល្អហើយយើងគោរពពួកគេ ។ ប៉ុន្តែខ្ញុំគិតថាយើងកំពុងតែខិតកាន់តែកៀក ហើយកីឡាករ និងអ្នកចាត់ការបានរួមគ្នាអស់រយៈពេលពីរទៅបីខែយើងនឹងខិតទៅជិតគ្នា”។

    Image result for celtic vs rangers

    គួរបញ្ជាក់ផងដែរថាក្លឹប Brendan Rodgers Celtic ក្រោយពីបំបាក់ក្លឹប Glasgow Rangers ក្នុងលទ្ធផល ១-០ នៅក្នុងសប្ដាហ៍ទី ៤ នេះ បានធ្វើឲ្យពួកគេឈរនៅលេខរៀងទី ២ មាន ៩ ពិន្ទុ ខណះក្រុមរបស់លោក Steven Gerrard កំពុងឈរនៅលេខរៀងទី ៧ ដោយមានត្រឹមតែ ៥ ពិន្ទុ ប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី