Messi បានធ្វើស្ទាយអបអរគ្រាប់ និងបង្ហាញអាវលេខ១០ ក្រុម Newell ដើម្បីគោរពដល់ Maradona

16916

កីឡាករ Lionel Messi បានផ្តល់កិត្តិយសដល់លោក Diego Maradona តាមរយៈការបង្ហាញអាវរបស់ក្រុម Newell’s Old Boys បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីឱ្យក្រុម Barcelona ទល់នឹង Osasuna ។
ខ្សែប្រយុទ្ធរូបនេះមើលទៅហាក់ចង់ស្រក់ទឹកភ្នែកក្នុងពេលគោរពវិញ្ញាណក្ខ័ន្ធរបស់លោក Maradona ដែលបានស្លាប់ដោយសារគាំងបេះដូង កាលពីថ្ងៃពុធសប្ដាហ៍មុន។ Barca បានបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញ ក្រោយទទួលជ័យជម្នះ ៤-០ លើក្រុម Osasuna ហើយ Messi បានរកគ្រាប់បាល់បញ្ចូលទីបាននៅនាទី ៧៣ ។ នៅពេលរកគ្រាប់កាលពីយប់មិញ Messi បានដោះអាវរបស់គាត់ទៅបង្ហាញអាវរបស់ក្រុម Newell’s Old Boys ដែលមានលេខ ១០ នៅផ្នែកខាងក្រោយ ដើម្បីបង្ហាញការគោរពដល់វីរបុសអាហ្សង់ទីនលោក Maradona។
Messi បានលើកដៃចង្អុលទៅលើមេឃពេលកំពុងបង្ហាញអាវរបស់ក្រុម Newell ក្នុងការបង្ហាញអារម្មណ៍សោកសៅនិងគោរពដល់មិត្តរួមជាតិអាហ្សង់ទីន ដែលបានទទួលមរណៈភាព។ ហើយយោងតាមច្បាប់បាល់ទាត់ Messi ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតលឿងចំពោះការដោះអាវរបស់គាត់ចេញផងដែរ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី