Herrera ត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញពី Man Utd ក្រោយពីក្លឹបនេះមិនព្រមផ្ដល់កុងត្រាថ្មីឱ្យ

23354
  • ខ្សែបម្រើ Ander Herrera ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការចាកចេញពីក្លឹបបីសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ បន្ទាប់ពីក្លិបបានពន្យាពេលផ្តល់ឱ្យរូបគេនូវកិច្ចព្រមព្រៀងថ្មីមួយ ។

    Related image

    កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់យ៉ាងច្បាស់ពីមុនថាគាត់ចង់បន្តនៅទឹកដី Old Trafford បន្តទៀត ប៉ុន្តែក្លឹបត្រូវបានធ្វើឱ្យរូបគេខកចិត្តយ៉ាងខ្លាំងដោយសារការអសកម្មពីសំណាក់ក្លឹបបិសាចក្រហមទាក់ទងនឹងការផ្ដល់កិច្ចសន្តាថ្មីដល់រូបគេ ។

    Related image

    ដូច្នេះអតីតខ្សែបម្រើរបស់ក្លឹប Sevilla រូបនេះចង់ធ្វើការចេញពីទឹកដីអង់គ្លេសប្រសិនបើមានក្លឹបណាមួយទាក់ទងចាប់អារម្មណ៍ចង់នាំយករូបគេនៅទីផ្សាដោះដូរកីឡាករបើកនាពេលខាងមុខនេះ នោះរូបគេនឹងចាកចេញភ្លាម ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី