ដឹកនាំចាញ់ពេក គ្រូ Arsenal សារភាពថា ខ្ញុំដឹងថាថ្ងៃណាមួយខ្ញុំនឹងត្រូវបណ្តេញចេញពីក្លិប

20838

លោក Mikel Arteta បានទទូចថា គាត់មិនគិតអំពីអនាគតរបស់គាត់ទេ ហើយការព្រួយបារម្ភតែមួយគត់របស់គាត់ គឺដើម្បីកែលម្អកីឡាករនិងក្រុមរបស់គាត់ប៉ុណ្ណោះ ខណៈ Arsenal បានចាញ់ការប្រកួតក្នុងផ្ទះចំនួន ៣ លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ។
អតីតកីឡាករកាំភ្លើងធំ Arsenal លោក Mikel Arteta បានប្រាប់បន្ទាប់ពីការប្រកួតជាមួយ Wolves ថា៖ “វាគឺជាអ្វីដែលខ្ញុំបានសម្រេចចិត្តធ្វើជាគ្រូបង្វឹក ខ្ញុំដឹងថាថ្ងៃណាមួយខ្ញុំនឹងត្រូវបណ្តេញចេញឬចាកចេញពីក្លឹបបាល់ទាត់។ ខ្ញុំមិនដឹងថាតើវាជាថ្ងៃដែលខ្ញុំចុះកិច្ចសន្យាក្នុងពេលវេលាមួយខែ ពេលវេលាមួយឆ្នាំឬ ៦ ខែទេ។ ខ្ញុំមិនដែលព្រួយបារម្ភអំពីវាទេ”។
អតីតជំនួយការលោក Pep Guardiola បន្តទៀតថា៖ “ការព្រួយបារម្ភតែមួយគត់របស់ខ្ញុំគឺចង់ទទួលបានភាពល្អប្រសើរពីកីឡាករ ផ្តល់ជូនសេវាកម្មល្អបំផុតដល់ក្លឹប និងកាន់តែប្រសើរឡើង។ ខ្ញុំដឹងហើយខ្ញុំនិយាយម្តងទៀតនៅក្នុងវិជ្ជាជីវៈនេះ នៅថ្ងៃណាមួយខ្ញុំនឹងត្រូវគេបណ្ដេញឬចាកចេញ ប៉ុន្តែខ្ញុំមិនដឹងថាវានឹងកើតឡើងនៅពេលណានោះទេ”៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី