នៅតែមិនអាចក្លាយជាតារាសំខាន់ប្រចាំក្រុម Barca ធ្វើឱ្យ Coutinho ពិចារណាផ្លាស់ទៅ Juventus វិញ

39930

ភ្នាក់ងាររបស់ Philippe Coutinho បានបដិសេធពាក្យចចាមអារ៉ាមក្នុងការភ្ជាប់ខ្សែបម្រើរូបនេះជាមួយនឹងការផ្ទេរចេញពី Barcelona ទៅកាន់ Juventus ។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមានពេលវេលាលេងមិនជាក់លាក់នៅឯ Barca ចាប់តាំងពីផ្លាស់ពី Liverpool កាលពីខែមករាឆ្នាំ ២០១៨ ហើយថែមទាំងចំណាយពេល ១ ឆ្នាំទៀតលើការខ្ចីជើងនៅក្លឹប Bayern Munich ។ ឥឡូវនេះ គាត់បានត្រលប់មកប្រទេសអេស្ប៉ាញវិញ ហើយកំពុងក្លាយជាកម្លាំងសំខាន់គួរសមនៅក្នុងក្រុម Barca ទោះបីជាកំពុងតស៊ូឱកាសលេងនៅ La Liga ហើយនៅតែមានសម្ពាធចំពោះតម្លៃផ្ទេរខ្ពស់កប់ពពក ១៣០លានផោន (១៤១លានអឺរ៉ូ / ១៦៩លានដុល្លារ) ក៏ដោយ។
របាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា ក្រុម Juventus កំពុងតែរៀបចំផែនការផ្លាស់ប្តូរកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ទើបបណ្ដាលឱ្យភ្នាក់ងាររបស់ Coutinho គឺលោក Kia Joorabchian ចេញមកនិយាយថា វាគ្មានផ្លូវនោះឡើយ។ លោក Joorabchian បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Mundo Deportivo ថា៖ “ខ្ញុំមិនបានឮអ្វីទាំងអស់ ហើយយើងក៏មិនមានផែនការផ្លាស់ចេញពី Barca ដែរ។ យើងជឿជាក់ថា Coutinho អាចចូលរួមចំណែកក្នុងរដូវកាលដ៏ជោគជ័យ (នៅ Barcelona)។
ថ្លែងទៅកាន់ទូរទស្សន៍ Sky Sports នារដូវក្ដៅមុន លោក Joorabchian បាននិយាយថា៖ “គាត់មានបំណងចង់ត្រលប់មក Premier League វិញនៅពេលណាមួយ។ យើងនៅតែរង់ចាំរហូតដល់រដូវកាលបញ្ចប់ មុនពេលយើងចាប់ផ្តើមនិយាយពីបញ្ហាទាក់ទងនឹងការផ្ទេរ។ ខ្ញុំតែងតែនិយាយថា គាត់ចូលចិត្តលេងនៅ Premier League ។ គាត់រីករាយនឹងពេលវេលារបស់គាត់នៅ Liverpool ខ្លាំងណាស់។ ប្រសិនបើឱកាសកើតឡើងដើម្បីត្រលប់មក Premier League វិញ មិនថាឆ្នាំនេះឬឆ្នាំក្រោយទេ។ គាត់ច្បាស់ជាក្រឡេកមើលវាហើយ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី