
អតីតអ្នកចាំទីសញ្ជាតិអេស៉្បាញ Peter Schmeichel មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងរ៉ាវរបស់ខ្សែបម្រើឆ្នើមរប់សក្លឹបអធិរាជស Real Madrid កីឡាករ Luka Modric និងការលេងរបស់គាត់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ។
អតីតអ្នកចាំទីរបស់ក្លឹបបីសាចក្រហមរូបនេះបានប្រាប់ CNN Sport ថា៖ “Luka Modric ពិតជាអស្ចារ្យណាស់នៅក្នុងគ្រប់ផ្នែកនៃរបៀបដែលអ្នកត្រូវវិនិច្ឆ័យជាកីឡាករល្អ ។ ប្រវត្តិសាស្រ្តរបស់គាត់គឺមិនគួរឱ្យជឿរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីនៅក្មេងនិងអ្វីដែលគាត់បានធ្វើជាមួយអាជីពកីឡាបាល់ទាត់របស់គាត់វាធ្វើឱ្យគាត់ក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ “។
Luka Modric បានធំឡើងនៅក្នុងប្រទេសក្រូអាតអំឡុងពេលសង្គ្រាមនៅតំបន់ Balkan ជាមួយឪពុករបស់គាត់ដែលបានបម្រើនៅក្នុងជួរកងទ័ព ។ ផ្ទះរបស់អតីតកីឡាកររបស់ក្លឹបមាន់ខ្នាយមាស រូបនេះត្រូវបានគេដុតបំផ្លាញចោលខ្ទិចខ្ទីនឹងបានបង្ខំគ្រួសាររបស់គាត់ឱ្យគេចចេញពីទីក្រុងរបស់ពួកគេដែលកំពុងរស់នៅនិងបានរត់ទៅស្នាក់នៅឆ្នេរ Adriatic ។
អតីតអ្នកចាំទីដៃស្អិតរបស់ក្រុមគោជល់អេស្ប៉ាញរូបនេះបន្តថា៖ “អ្វីដែលគាត់បានធ្វើនៅ World Cup រួមជាមួយនឹងគ្រូបង្វឹកនិងមិត្តរួមក្រុមរបស់គាត់ក្នុងការបង្កើតលទ្ធផលដ៏អស្ចារ្យនេះសម្រាប់ប្រទេសក្រូអាស៊ីគឺមិនគួរឱ្យជឿ ។ គាត់បានស៊ុតបញ្ចូលទី គាត់បានបង្កើតគ្រាប់បាល់ និងគាត់ធ្វើការប្រយុទ្ធ ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់”។
FIFA បានធ្វើការប្រកាសនៅថ្ងៃនេះដោយបានជ្រើសរើសកីឡាករ Luka Modric ក្នុងចំណោមបេក្ខជនកំពូលទាំងបីសម្រាប់ការដណ្ដើមពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ជាមួយនឹង Cristiano Ronaldo និង Mohamed Salah ៕
ដោយ៖តារា