ចឹងសោះ! ​គ្រូពេទ្យផ្ទាល់ខ្លួន Maradona ចេញមកបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់វីរបុរសរូបនេះ

25278

ការចែកឋានរបស់លោក Diego Maradona នៅតែស្ថិតក្នុងសភាពតកស្លុតនៅក្នុងប្រទេសអាហ្សង់ទីន និងនៅទូទាំងពិភពលោកដដែល។ ខណៈក្រុមគ្រូពេទ្យដែលមើលថែរក្សាវីរបុស Napoli រូបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីការស្លាប់នេះ។
ជាមួយគ្នានេះ លោក Leopoldo Luque គ្រូពេទ្យទទួលបន្ទុកមើលថែលោក Maradona បានអះអាងថា វីរបុរស Barcelona ត្រូវបានគេផ្តល់ការថែទាំល្អបំផុត និងយ៉ាងដិតដល់ ក្នុងកំឡុងពេលដែលលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះយ៉ាងណាស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនរហូតដល់គាំងបេះដូងបានធ្វើឱ្យគាត់បាត់បង់ជីវិតតែម្ដង។
ចំពោះការស្លាប់របស់វីរបុរសអាហ្សង់ទីនខាងលើ កំពុងត្រូវបានប៉ូលិសបើកការស៊ើបអង្កេតដោយមានការអនុញ្ញាតពីតុលាការ ដែលនឹងមានរយៈពេលរាប់ខែចាប់ពីពេលនេះតទៅ ប៉ុន្តែលោកវេជ្ជបណ្ឌិត Luque បានធ្វើការសម្រេចចិត្តតែម្នាក់គត់ ដើម្បីប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ អំពីការស្លាប់អតីតកំពូលកីឡាកររូបនេះ។
លោក Luque បានបញ្ជាក់ថា៖ “ក្នុងដំណាក់កាលមួយ Maradona បាននិយាយមកខ្ញុំថា ‘តើអ្នកចង់ទៅឆ្ងាយពីវេជ្ជបណ្ឌិត? ខ្ញុំបានរងទុក្ខច្រើនហើយ’។ នៅចុងបញ្ចប់ខ្ញុំគិតថា Diego បោះបង់ចោលការប្រកួតនេះ គាត់ពិតជាសោកសៅ ហើយខ្ញុំបានឃើញគាត់តាមរបៀបនោះ។ គាត់បានដាក់ទណ្ឌកម្មខ្លួនឯងតាមរបៀបមួយដែលខ្ញុំនឹងមិនអនុញ្ញាតិឱ្យធ្វើជាមិត្តរបស់គាត់”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី