គាំទ្រអត់? វីរបុរសអង់គ្លេសម្នាក់អះអាងថា Son និង Kane ជាខ្សែប្រយុទ្ធល្អបំផុតនាពេលបច្ចុប្បន្ន

18026

អតីតខ្សែប្រយុទ្ធក្រុម Tottenham កីឡាករ Jermain Defoe បាននិយាយថា Harry Kane និង Heung-min Son គឺជាដៃគូដ៏ល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។
ប្រធានក្រុមអង់គ្លេសនិងកូរ៉េខាងត្បូងបានជួយធ្វើឱ្យ Spurs របស់លោក Jose Mourinho ឡើងឈរនៅកំពូលតារាង ហើយកំពុងឆ្ពោះទៅកាន់ការបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងរបស់ពួកគេនៃក្របខ័ណ្ឌ Premier League ។ ទោះបីជា Spurs ទទួលលទ្ធផលស្មើគ្នា 0-0 ជាមួយក្រុមតោខៀវ Chelsea កាលពីសប្ដាហ៍មុនក៏ដោយ ក៏ Kane និង Son បានជួយគ្នារកគ្រាប់បាល់ចំនួន ២៩ គ្រាប់នៅ Premier League ។ Frank Lampard និង Didier Drogba កាន់កំណត់ត្រារកគ្រាប់ច្រើនគ្រប់ពេល បន្ទាប់ពីរកគ្រាប់បញ្ចូលគ្នាបាន ៣៦គ្រាប់សម្រាប់ក្រុម Chelsea ។
Kane បានស៊ុតបញ្ចូលទីចំនួន ១៣ គ្រាប់និង Assists ១១ ដងមិនគួរឱ្យជឿក្នុង ១៦ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ខណៈមានតែ Dominic Calvert-Lewin របស់ Everton ប៉ុណ្ណោះដែលរកបានច្រើនជាង Son ក្នុងក្របខណ្ឌ Premier League ដោយតារាកូរ៉េខាងត្បូងរូបនេះរកបាន ៩គ្រាប់។ លោក Defoe ស៊ុតបញ្ចូលទីជិត ១៥០ គ្រាប់ក្នុង ១១រដូវកាលនៅ Tottenham ហើយគាត់គិតថាលោក Mourinho សមនឹងទទួលបានកិត្តិយសដ៏ធំធេងចំពោះការជួយឱ្យដៃគូប្រយុទ្ធទាំងពីររូបនេះរីកចម្រើនជាមួយគ្នា។
Defoe បាននិយាយនៅលើគេហទំព័រ Mennie Talks Podcast ថា៖ “ជាមួយ Kane និង Son អ្វីដែល Mourinho បានធ្វើគឺពិតជារឿងមិនគួរឱ្យជឿ។ អ្នកទាំងពីរគឺជាដៃគូដ៏ល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ អ្វីដែលពិបាកបំផុតដែលអ្នកអាចធ្វើបាននៅកម្រិតកំពូល គឺត្រូវមានភាពស៊ីសង្វាក់គ្នា ដូច្នេះសម្រាប់អ្នកទាំងពីរបង្ហាញពីភាពស្ថិតស្ថេរ សម្រាប់ខ្ញុំគឺមិនគួរឱ្យជឿឡើយ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី