Hernandez៖ Griezmann សមនឹងផ្តួល Messi Ronaldo & Modric សម្រាប់ Ballon d’Or នៅឆ្នាំនេះ

6926
  • បុរសម្នាក់ដែលបានជួយឱ្យក្លឹប Atletico Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុន មុនពេលទទួលបានពានរង្វាន់ចុងក្រោយធំបំផុត World Cup 2018 ជាមួយនឹងប្រទេសបារាំងរបស់គាត់ ។

    Image result for Lucas Hernandez with Antoine Griezmann

    Antoine Griezmann បានក្លាយជាគូរប្រកួតប្រជែងជាមួយ Lionel Messi និង Cristiano Ronaldo កាលពីពីរឆ្នាំមុនដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងការបោះឆ្នោត ដណ្ដើមយកពាន Ballon d’Or កាលពីឆ្នាំ ២០១៦ ។ ខ្សែការពារ Lucas Hernandez ជឿជាក់ថាមិត្តរួមក្រុមរបស់លោកនឹងឈរនៅលើកំពូលតារាងនៅពេលនេះបើទោះបីជាមានកីឡាករកំពូលៗដូចជា Luka Modric , Neymar និង Mohamed Salah ចូលរួមក្នុងការប្រកួតប្រជែងសម្រាប់តំណែងលេខមួយនេះយ៉ាងណាក្ដី ។

    Image result for Lucas Hernandez with Antoine Griezmann

    Lucas Hernandez បានប្រាប់ដល់ France Football ថា៖ “Antoine សមនឹងទទួលបានវា ។ គាត់គឺជាទីពេញចិត្តរបស់ខ្ញុំ ។ គាត់គឺជាមនុស្សសំខាន់ម្នាក់នៅក្នុងការប្រកួតដ៏សំខាន់ដែលគាត់បានលេងនៅក្នុងឆ្នាំនេះ ។ គាត់បានឈ្នះស្ទើរតែគ្រប់អ្វីៗទាំងអស់ ហើយបានចូលរួមនៅគ្រប់ទីកន្លែង ។ គាត់ត្រូវបានគេយល់ស្របដូច្នេះ ។ គាត់បានឡើងឈានកំពូលរយៈពេលពីរឬបីឆ្នាំ ។ គាត់បានបោះជំហានមួយទៀតតាំងពីឆ្នាំ​ ២០១៦ នៅពេលដែលគាត់ស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រហើយគាត់ទទួលបានលេខ ៣ នៅក្នុងការបោះឆ្នោត Ballon d’Or កាលពីឆ្នាំនោះ” ។

    Related image

    គួរបញ្ជាក់ផងដែរថា Lucas Hernandez គឺជាកីឡាករម្នាក់ទៀតនៅក្នុងក្លឹប Atletico Madrid ដែលបានមើលឃើញទម្រង់លេងរបស់ Antoine Griezmann កើនឡើងខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី