Messi ខឹងមិនស្ទើរទេ! Barcelona បានប្រកាសអំពីការកាត់បន្ថយប្រាក់ខែកីឡាករ ជាផ្លូវការ

21800

ក្លឹប FC Barcelona បានប្រកាសជាផ្លូវការថា ក្លឹបបានសម្រេចកាត់បន្ថយប្រាក់ខែសម្រាប់កីឡាករនិងបុគ្គលិក ក៏ដូចជាបញ្ជាក់ពីកាលវិភាគសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានក្លិបនាពេលខាងមុខនេះផងដែរ។
វែបសាយ Goal បានបញ្ជាក់ថា ការកាត់បន្ថយប្រាក់ខែបើគិតសរុបទៅមានចំនួន ១២២ លានអឺរ៉ូ (១១០ លានផោន / ១៤៦ លានដុល្លារ) សម្រាប់រដូវកាល២០២០/២០២១នេះ។ Barca សង្ឃឹមថានឹងអាចសន្សំប្រាក់បានចំនួន ១៩០ លានអឺរ៉ូ (១៧០ លានផោន / ២២៧ លានដុល្លារ) បន្ទាប់ពីការខាតបង់យ៉ាងធ្ងន់ធ្ងរចំពោះប្រាក់ចំណូល បន្ទាប់ពីមានជំងឺរាតត្បាតវីរុសកូវីដ-១៩។
សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា៖ “គណៈកម្មការគ្រប់គ្រងសូមថ្លែងអំណរគុណដល់សាធារណៈជន កីឡាបាល់ទាត់ គ្រូបង្វឹក និងនិយោជិកទាំងអស់ ចំពោះការយោគយល់ ការប្តេជ្ញាចិត្តនិងជំនួយរបស់ពួកគេដល់អង្គការដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងជាមូលដ្ឋាននេះ ដែលអាចធ្វើទៅបានដើម្បីធានានូវនិរន្តរភាពរបស់ក្លិប។ គណៈកម្មការគ្រប់គ្រងពិចារណាចាត់វិធានការនេះជាជំហានដ៏ធំមួយនៅលើផ្លូវឆ្ពោះទៅរកកាលៈទេសៈដ៏អស្ចារ្យ ដែលអង្គការរកឃើញដោយខ្លួនឯង ដោយសារតែជំងឺរាតត្បាតជាសកលដែលបានជះឥទ្ធិពលដល់មនុស្សគ្រប់គ្នាចាប់តាំងពីខែមីនាឆ្នាំនេះមក”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី