លោកព្រះ Zlatan សារភាពថា ខ្លួនបានពិចារណាចូលនិវត្តន៍ពីបាល់ទាត់ ប៉ុន្តែចិត្តមិនដាច់សោះ

12069
  • Zlatan Ibrahimovic បានបង្ហើបឱ្យដឹងថា គាត់បានពិចារណាចូលនិវត្តន៍ពីបាល់ទាត់ ប៉ុន្តែសម្រេចថាគាត់ត្រូវប្រឈមនឹងការវិលត្រឡប់របស់ AC Milan ដើម្បីជួយឱ្យក្លិបទទួលបានភាពរុងរឿងឡើងវិញ។
    ក្លិបយក្សអ៊ីតាលីមួយនេះមិនបានឈ្នះពានរង្វាន់ Serie A ទេ ចាប់តាំងពីឆ្នាំ ២០១១ អំឡុងពេលដែល Ibrahimovic បានប្រកបអាជីពដំបូងនៅឯក្លិបនេះ។ ចាប់តាំងពីពេលនោះមកពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទាបរហូតដល់លេខ១០ ក៏មាននៃលីគកំពូលរបស់អ៊ីតាលី ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននៅឆ្នាំ ២០១២-១៣ មួយរដូវកាលប៉ុណ្ណោះ។ ចាប់តាំងពីពេលដែលខ្សែប្រយុទ្ធស៊ុយអ៊ែតបានវិលត្រឡប់មកនៅខែមករាវិញ បានធ្វើឱ្យពួកគេទទួលបានទម្រង់លេងល្អប្រសើរឡើងយ៉ាងខ្លាំង។ ក្រុម AC Milan បច្ចុប្បន្នឈរនៅកំពូលតារាងមាន ៥ ពិន្ទុវ៉ាដាច់ក្រុមលេខ២ Inter Milan នៃក្របខណ្ឌ Serie A ហើយខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំ Ibrahimovic កំពុងឈរនៅកំពូលតារាងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ដោយរកបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ៦ ដងប៉ុណ្ណោះ ហើយរូបគេរកបាន ២២ គ្រាប់ក្នុងចំណោម ៣០ ប្រកួតនៅក្នុងការប្រកួតទាំងអស់ចាប់តាំងពីរូបគេបានផ្លាស់ចេញពី LA Galaxy ។
    Ibrahimovic បានប្រាប់ UEFA ថា៖ “សំណួរទី១ ដែលខ្ញុំទទួលបាននៅពេលខ្ញុំត្រលប់ទៅ Milan គឺទាក់ទងទៅនឹងអតីតកីឡាករទាំងអស់ដែលបានវិលត្រឡប់ និងមិនបានបំពេញតាមស្តង់ដារតាំងពីពេលដំបូងដែលពួកគេមកទីនេះ ពួកគេបរាជ័យ។ តើអ្វីជាភាពខុសគ្នាក្នុងករណីរបស់ខ្ញុំ? ខ្ញុំបានឆ្លើយយ៉ាងសាមញ្ញថា ខ្ញុំមិនដែលបាត់បង់ចំណង់ចំណូលចិត្តចំពោះអ្វីដែលខ្ញុំធ្វើឡើយ។ រាល់ពេលដែលខ្ញុំចេញទៅក្រៅនៅលើទីលាន ខ្ញុំមានអារម្មណ៍ដូចជាក្មេងតូចញ៉ាំស្ករគ្រាប់ជាលើកដំបូង”។
    អតីតកីឡាករ Barca និង PSG រូបនេះបន្តទៀតថា៖ “ខ្ញុំយល់ថាបាល់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ ហើយខ្ញុំចង់នៅជាមួយមិត្តល្អបំផុតរបស់ខ្ញុំពេញមួយជីវិត។ ជីវិតគឺសុទ្ធតែជាបញ្ហាប្រឈម។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានធ្វើគ្រប់គ្រាន់ ហើយខ្ញុំចាប់ផ្តើមគិតថាតើត្រូវបន្តឬអត់។ សម្រាប់ខ្ញុំវាជាបញ្ហាប្រឈមដ៏ធំមួយក្នុងការវិលត្រឡប់មកទីនេះ ដើម្បីព្យាយាមផ្លាស់ប្តូរចិត្តគំនិត ព្យាយាមផ្លាស់ប្តូរស្ថានភាព និងធ្វើឱ្យកីឡាករយល់ពីអ្វីដែលក្រុម AC Milan កំពុងមាន។ ក្រុម AC Milan ដែលខ្ញុំស្គាល់គឺក្រុម AC Milan ដែលពិភពលោកទាំងមូលបានដឹង”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី