គ្រូបង្វឹកម្នាក់ថា Ronaldo មានរឿងខ្លះស្រដៀវនឹង Maradona ប៉ុន្តែ Messi អត់សោះតែម្ដង

21800
  • អតីតគ្រូបង្វឹកក្លិប Sporting លោក Jorge Jesus និយាយថា Cristiano Ronaldo មានចំណង់ចូលចិត្តតិចបន្តិច ដូចអ្វីដែលលោក Diego Maradona មាន ប៉ុន្តែ Lionel Messi គឺមិនមានទាល់តែសោះ។
    កំពូលកីឡាករបាល់ទាត់ទាំងពីររូបនៃយុគសម័យទំនើប ត្រូវបានគេដាក់បញ្ចូលជាមួយវីរបុរសអាហ្សង់ទីនលោក Maradona ក្នុងបញ្ជីបាល់ទាត់ជាកីឡាករអស្ចារ្យគ្រប់ពេល។ Ronaldo ធ្លាប់លេងឱ្យក្លិបយក្សៗដូចជា ក្រុមបិសាចក្រហម Manchester United, Real Madrid និង Juventus ចាប់តាំងពីបានចាកចេញពីក្លិបស្រុកកំណើត Sporting ប៉ុន្តែ Messi លេងតែ Barcelona តែមួយប៉ុណ្ណោះ ក្នុងអាជីពរបស់គេ។
    អតីតគ្រូបង្វឹកក្លិប Sporting បានបង្ហាញពីភាពស្រដៀងគ្នារវាង Messi និង Ronaldo ជាមួយលោក Maradona ដែលបានទទួលមរណៈភាពនាពេលថ្មីៗ ដោយលោកនិយាយថា៖ “ថ្ងៃនេះ ក្នុងចំណោមកីឡាករពីររូបដែលល្អបំផុតនៅលើពិភពលោក Cristiano Ronaldo មានរឿងតិចតួច (អ្វីដែល Maradona មាន) ។ Messi មិនមានអ្វីទាំងអស់។ គាត់មិនមានចំណង់ចំណូលចិត្តទេ” ។
    លោក Jesus បានលើកឡើងទៀតថា៖ “Messi គឺជាកីឡាករឆ្នើមម្នាក់។ ប៉ុន្តែយើងកំពុងនិយាយអំពីជីវិត និងអារម្មណ៍ដោយមានចំណង់ចំណូលចិត្តចំពោះការប្រកួតនិងបាល់ទាត់។ ខ្ញុំគិតថា Maradona គឺខ្ពស់ជាងនរណាម្នាក់ក្នុងរឿងនោះ”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី