តា Setien បានប្ដឹងទារសំណងពី Barca រឿងបណ្ដេញលោកចេញ​ដោយមិនប្រាប់សូម្បីតែមួយម៉ាត់

15436
  • លោក Quique Setien មិនត្រូវបានគេសងសំណងសម្រាប់ឆ្នាំដែលនៅសល់លើកិច្ចសន្យារបស់គាត់នៅពេល Barca បណ្តេញគាត់ចេញនៅក្នុងខែសីហា ហើយឥឡូវគាត់បានទាមទារសំណងដែលលោកត្រូវទទួលបាន។
    លោក Quique Setien ត្រូវបានក្លិបយក្ស Barcelona តែងតាំងជាអ្នកចាត់ការក្នុងការជំនួសកៅអីលោក Ernesto Valverde ដែលត្រូវបានក្លិបបណ្ដេញ សម្រាប់ដឹកនាំក្លិបនៅពាក់កណ្ដាលរដូវកាលមុន។ ប៉ុន្តែបុរសវ័យ ៦២ ឆ្នាំរូបនេះត្រូវបានគេបណ្ដេញចេញពីតំណែងវិញ កាលចុងបញ្ចប់រដូវកាលមុន បន្ទាប់ពីបណ្ដោយឱ្យក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich បំបាក់ក្នុងលទ្ធផលចាស់ដៃរហូតដល់ ៨-២ នៅក្របខណ្ឌ Champions League ខណៈឥឡូវនេះលោក Setien បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្លិបចាស់របស់គាត់ ដែលមិនបានគោរពតាមកិច្ចសន្យា ដោយមិនបានផ្ដល់សំណង់ដល់រូបលោកក្រោយពីបណ្ដេញលោកចេញ។
    លោក Setien បាននិយាយនៅលើ El Partidazo de COPE ថា៖ “Barca មិនបានផ្តល់សំណងដល់ខ្ញុំឬផ្តល់អ្វីមកខ្ញុំទេ។ បណ្តឹងប្រឆាំងនឹងក្លឹបត្រូវបានប្តឹងជាងមួយខែហើយ មុនពេលដល់កំណត់។ ពួកគេមិនទាំងទូរស័ព្ទប្រាប់ខ្ញុំថា ខ្ញុំត្រូវគេបណ្តេញចេញផង”៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី