
តារាបាល់ទាត់ឆ្នើម Paul Pogba របស់ក្លឹបបីសាចក្រហម Manchester United កំពុងតែសុបិនចង់លេងក្រោមការដឹកនាំរបស់លោក Zinedine Zidane ។
បន្ទាប់ពីចាកចេញពីក្លឹបអធិរាជស Real Madrid នៅរដូវក្តៅនេះលោក Zidane ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការងាររបស់លោកនៅឯក្លឹបយក្សអង់គ្លេស Manchester United ដើម្បីទៅជំនួសកន្លែងរបស់លោក Jose Mourinho ក្រោយពីរងសម្ពាធយ៉ាងខ្លាំងដោយតាមរយះការប្រកួត ៤ សប្ដាហ៍មកនេះនៃក្របខ័ណ្ឌ Premier League ទទួលបានតែ ៦ ពិន្ទុតែប៉ុណ្ណោះនឹងឈរនៅលេខរៀងទៅ ១០ ឯណោះក្នុងតារាងនៃលីគកំពូលអង់គ្លេស ។
ខ្សែបម្រើដែលបានជួយឲ្យក្រុមមាន់គក់បារាំងឈ្នះពានរង្វាន់ FIFA World Cup 2018 ក្នុងពេលថ្មីៗនេះកីឡាករ Paul Pogba បានបង្ហើបថាខ្លួនចង់មានឱកាសដើម្បីធ្វើការជាមួយលោក Zidane ដែលជាអតីតតារាឆ្នើមរបស់បារាំងក្នុងពេលណាមួយដែលសមស្រប ៕
ដោយ៖តារា