ចប់ម៉ង! Real ហានិភ័យធ្លាក់ទៅលេងពានលំដាប់ទាប ខណៈ Zidane ប្រឈមត្រូវគេបណ្ដេញចេញ

36933
  • ប្រធានក្លិបលោក Florentino Perez មិនសប្បាយចិត្តចំពោះលទ្ធផលចុងក្រោយរបស់ Real Madrid ហើយក៏លែងទុកចិត្តលើការដឹកនាំរបស់លោក Zinedine Zidane ទៀតនោះដែរ ខណៈពេលដែលអតីតគ្រូបង្វឹក Tottenham Hotspur លោក Pochettino គឺជាអ្នកជំនួសដែលសាកសមបំផុត។
    ការសែត El Mundo បានបញ្ជាក់ឱ្យដឹងថា លោក Florentino Perez បានពិចារណាបណ្ដេញលោក Zinedine Zidane បន្ទាប់ពីការបរាជ័យចុងក្រោយរបស់ Real Madrid ក្រោមថ្វីជើងក្រុមមធ្យម Shakhtar ក្នុងលទ្ធផល ០-២។ លោកប្រធានក្លិបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធផលដែលនៅសល់មួយប្រកួតចុងក្រោយនៅវគ្គចែកពូលនៃក្របខណ្ឌ Champions League ខណៈដែលក្រុមស្ដេចសកំពុងប្រឈមហានិភ័យក្នុងការធ្លាក់ត្រឹមវគ្គជម្រុះតាមពូលជាលើកដំបូង។ លោក Perez មិនជឿទុកចិត្តលើការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំងទៀតនោះទេ បន្ទាប់ពីអវត្តមានគួរឱ្យភ្ញាក់ផ្អើលរបស់ Casemiro ពីការចាប់ផ្តើមជម្រើសដំបូងនៅក្នុងទីក្រុងគៀវ។
    ការសម្រេចចិត្តរបស់ម្ចាស់ក្លិបវ័យ ៧៣ឆ្នាំក្នុងការបណ្តេញលោក Zidane អាចនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ បច្ចុប្បន្ននេះមានការជជែកដេញដោលគ្នាថា តើលោក Zidane គួរតែបន្តដឹកនាំក្រុមដើម្បីប្រកួតតទល់នឹង Borussia M’Gladbach នៅសប្តាហ៍ក្រោយឬយ៉ាងណា? ខណៈលោក Mauricio Pochettino ត្រូវបានគេជម្រើសរើសជាបេក្ខជនដែលសាកសមបំផុតដើម្បីជំនួសកៅអីលោក Zidane៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី