ក្រោយចាញ់ដ៏អាម៉ាស់យប់មិញ Zidane និយាយក្ដែងៗថា លោកនឹងមិនលាលែងពីតំណែងជាដាច់ខាត

27794

លោក Zinedine Zidane បានទទូចថា លោកនឹងមិនចាកចេញពីមុខតំណែងរបស់លោកក្នុងនាមជាគ្រូបង្វឹក Real Madrid បន្ទាប់ពីបរាជ័យ ២-០ ក្រោមស្នាដៃក្រុម Shakhtar Donetsk កាលពីថ្ងៃអង្គារឡើយ។
ការទទួលរងភាពអាម៉ាស់នេះ គឺជាលើកទី ២ ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យ Real Madrid ស្ថិតក្នុងភាពគ្រោះថ្នាក់យ៉ាងខ្លាំង នៃការធ្លាក់ចេញពីវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកដំបូង។ ម្ចាស់ជើងឯក LaLiga Santander មិនមានភាពស៊ីសង្វាក់គ្នាទេនៅរដូវកាលនេះ ហើយបាននាំឱ្យមានសំណួរចោទសួរទៅលើអនាគតលោក Zidane ។ ការបរាជ័យក្រោមថ្វីជើងក្រុម Shakhtar ធ្វើមានការគំរាមគំហែងយ៉ាងយ៉ាងខ្លាំងចំពោះតំណែងគ្រូបង្វឹកបារាំងវ័យ ៤៧ឆ្នាំរូបនេះ រួមនិងការចាញ់នៅក្នុងលីគ ដោយសារក្រុម Cadiz, Valencia និង Alaves ។
លោក Zidane បាននិយាយនៅក្នុងទីក្រុងគៀវថា៖ “ខ្ញុំនឹងមិនលាលែងពីតំណែងទេ។ យើងធ្វើបានល្អណាស់នៅតង់ទី ១ ប៉ុន្តែយើងបានបាត់គ្រាប់។ យើងកំពុងដំណើរការយ៉ាងល្អ លេងបានយ៉ាងល្អ … បាល់មិនចង់ចូលទេ។ យើងមានឱកាស (យើងបុក) ហើយបន្ទាប់មកវាកាន់តែស្មុគស្មាញ។ ខ្ញុំខ្លាំង ហើយខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាង។ ខ្ញុំគិតថាយើងសមនឹងឈ្នះ។ យើងមានឱកាស។ នៅពេលដែលអ្នកមានបញ្ហាមិនល្អ អ្នកត្រូវតែបន្តទៅមុខទៀត”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី