
កីឡាករ Malcom ដែល Arsenal និង Spurs កំពុងតែសំឡឹងមើលចង់បាននោះ បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹប Bordeaux នៅបារាំងនៅរដូវក្តៅនេះ។ Malcom កំពុងស្ថិតក្នុងកែវភ្នែករបស់ក្លឹបមួយគូនៅ Premier League អំឡុងពេលបង្ហាញការផ្ទេរកាលពីខែមករា ខណៈដែល Manchester United និង Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រស៊ីលរូបនេះដែរ។
Bordeux បានបដិសេធលើការចាកចេញរបស់កីឡាករវ័យ ២០ឆ្នាំរូបនេះកាលពីខែមករា ដោយអ្នកចាត់ការថ្មីលោក Gus Poyet មិនចង់ចូលមកកាន់តំណែងដោយមិនមានកីឡាករប្រយុទ្ធខ្លាំងដែលអាចធានាភាពជោគជ័យឲ្យក្រុម រហូតដល់ចុងរដូវកាលនោះទេ ។ ប៉ុន្តែមកដល់ពេលនេះរយពេលរបស់ Malcom ជិតចូលដល់ខែចុងក្រោយសម្រាប់អាជីពនៅ Ligue 1 នេះហើយ បន្ទាប់ពីបញ្ជាក់អំពីគោលបំណងនៃការចាកចេញពីក្លឹប។ Malcom បានប្រាប់គេហទំព័ររបស់ប្រេស៊ីល UOL ថា «បាទ ពិតជាមានការសន្យាថាខ្ញុំនឹងធ្វើការចរចារនៅខែមិថុនាមែន»
«ខ្ញុំនឹងធ្វើការជ្រើសរើសក្រុម ហើយ Bordeaux នឹងអនុញ្ញាតឲ្យខ្ញុំទៅ។ ខ្ញុំបាននិយាយហើយថា ខ្ញុំចង់ចាកចេញនៅរដូវរងារនេះដើម្បីទទួលការប្រកួតប្រជែងថ្មីៗ។ ប៉ុន្តែខ្ញុំត្រូវតែចង់ចាំគុណបំណាច់របស់ Bordeaux ដែលបានជួយខ្ញុំមកច្រើនណាស់។ «ខ្ញុំបានសន្យាជាមួយ Bordeaux ថា ខ្ញុំនឹងបន្តនៅនៅជាមួយក្លឹប ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការជ្រើសរើសក្លឹបថ្មីនាពេលអនាគត។ «រយៈពេលបី ឬបួនខែខាងមុខនឹងមានភាពខុសប្លែកយ៉ាងខ្លាំងចំពោះខ្ញុំ។»
ដោយ៖ តារា