
កំពូលខ្សែប្រយុទ្ធ Luis Suarez បាននិយាយថា Paul Pogba របស់ក្លឹបបីសាចក្រហម Manchester United នឹងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅប្រសិនបើផ្ទេរមកកាន់ក្លឹប FC Barcelona ។
អតីតខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus រូបនេះនៅតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញឆ្ងាយពីទឹកដី Old Trafford ក្រោយពីមានជម្លោះជាមួយអ្នកចាត់ការទូទៅលោក Jose Mourinho កន្លងមកនេះ ។
ក្លឹបអ្នកមានបុណ្យ FC Barcelona គឺជាក្លឹបមួយដែលត្រូវបានផ្សារភ្ជាប់ខ្លាំងបំផុតជាមួយនឹង Pogba ហើយខ្សែប្រយុទ្ធរបស់ក្លិបនេះគឺកីឡាករ Luis Suarez បាននិយាយថា ប្រសិនបើតារាឆ្នើមរបស់ក្រុមមាន់គក់បារាំងរូបនេះសម្រេចចិត្តផ្ទេរមក ពួកយើងនឹងទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតនៅក្នុងកីឡាដ្ឋាន Camp Nou ៕
ដោយ៖តារា