យុវជនវ័យក្មេង ២រូបរបស់ Liverpool បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅ UCL កក្រើកពិភពគុន

11107

Neco Williams និង Curtis Jones បានបង្កើតប្រវត្តិសាស្ត្ររបស់ Liverpool នៅពេលដែលពួកគេសហការគ្នាដើម្បីរកគ្រាប់បាល់ក្នុងជ័យជម្នះ ១-០ ទល់នឹង Ajax ក្នុងក្របខណ្ឌ Champions League កាលពីថ្ងៃពុធ។
ក្រុមហង្សក្រហមបានកក់កន្លែងរបស់ពួកគេនៅវគ្គ ១៦ ក្រុមចុងក្រោយរួចរាល់ហើយ នៃក្របខណ្ឌ Champions League និងបានកំពុងឈរនៅកំពូលតារាងពូល D ដោយមាន ១២ពិន្ទុនៅក្នុងដៃ។ នេះជាលើកទីមួយហើយដែលក្មេងជំទង់ពីរនាក់បានសហការគ្នា ដើម្បីរកគ្រាប់បាល់បញ្ចូលទីនៅក្នុងក្របខណ្ឌ Champions League នៅទឹកដី Anfield ខណៈដែលក្រុម Liverpool បានអវត្តមានកីឡាកដសំខាន់ៗមួយចំនួនរួមមាន Virgil van Dijk, Thiago Alcantara និង James Milner ប៉ុន្តែនៅតែមិនមែនជាបញ្ហាក្នុងការឆ្ពោះទៅរកជ័យជំនះក្រោមការដឹកនាំរបស់លោក Klopp។
Jones បច្ចុប្បន្នមានអាយុ ១៩ ឆ្នាំ គឺជាកីឡាករវ័យក្មេងបំផុតរបស់ហង្សក្រហម Liverpool ដែលបានស៊ុតបំប៉ោងសំណាញ់ទីក្នុងការប្រកួតពានអ៊ឺរ៉ុបជាលើកដំបូងរបស់ខ្លួន ដោយមានតែលោក David N’Gog និង Trent Alexander-Arnold ប៉ុណ្ណោះដែលមានអាយុនៅក្មេងជាងនេះ។
ស្របពេលជាមួយគ្នានេះដែរ Caoimhin Kelleher ដែលត្រូវបានគេជ្រើសរើសឱ្យចូលជំនួសតំណែងរបស់ Alisson Becker ក្នុងនាមជាអ្នកចាំទីជម្រើសដំបូង បន្ទាប់ពីតារាឆ្នើមប្រេស៊ីលបានរងរបួស និងបានរារាំងមិនឱ្យមានគ្រាប់បាល់ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Champions League ទៀតផង៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី