
ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺ Olivier Giroud បានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹប Juventus ។ នេះបើយោងតាមការសែត Calcio Mercato។
ក្រុមជើងឯកក្របខណ្ឌ Serie A កំពុងពិចារណាលើការផ្លាស់ប្តូរកីឡាករអន្តរជាតិបារាំងវ័យ ៣៣ឆ្នាំរូបនេះ នៅពេលពួកគេស្វែងរកកម្លាំងជំនួយសម្រាប់ខ្សែប្រយុទ្ធមុខ Cristiano Ronaldo និង Alvaro Morata ដែលកំពុងបង្កព្យុះភ្លៀងនៅទ្វីបអឺរ៉ុប។
ក្រុមយក្សអ៊ីតាលី Inter Milan និងជាគូរប្រកួតប្រជែងជាមួយសេះបង្កង់ Juventus ក៏មានទំនាក់ទំនងចង់នាំយកកីឡាករ Giroud ផងដែរ ខណៈអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះមិនអាចប្រជែងយកកៅអីជម្រើសដំបូងនៅឯក្លិបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard កាលពីប៉ុន្មានខែថ្មីៗនេះ ក្រោយពីពួកគេបាននាំយកតារាឆ្នើមៗជាច្រើនរូបនៅរដូវកាលនេះ៕
ដោយ៖ តារា