គាត់ធ្លាក់ជើងខ្លាំង! វីរបុរសអង់គ្លេសម្នាក់ថា Bale ពីមុនប្រហែលជាមិនត្រលប់មកវិញនោះទេ

18322

យោងតាមលោក Darren Bent បានឱ្យដឹងថា Gareth Bale មិនស្ថិតនៅក្បែរកម្រិតដែលគាត់ធ្លាប់មាននោះទេ។ ហើយលោកមានការងឿងឆ្ងល់ថា តើខ្សែបម្រើស្លាបរបស់ Tottenham នឹងអាចរកឃើញទម្រង់លេងល្អបំផុតរបស់គាត់មកវិញឬក៏អត់។
Bale បានតស៊ូដើម្បីធ្វើឱ្យមានឥទ្ធិពលឡើងវិញនៅ Tottenham Hotspur ចាប់តាំងពីបានវិលត្រឡប់មកលេងឱ្យក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ ពីក្លិបស្ដេចស Real Madrid កាលពីខែកញ្ញា។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានយល់ព្រមចូលរួមជាមួយក្លិបចាស់ ក្នុងលក្ខណៈខ្ចីជើងរយៈពេលមួយរដូវកាលបន្ទាប់ពីគ្មានឱកាសលេងទាល់តែសោះនៅ Santiago Bernabeu ប៉ុន្តែរហូតមកដល់ពេលនេះ Bale បានស៊ុតបញ្ចូលទីតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៧ លើកនៅគ្រប់ការប្រកួតទាំងអស់។
ភាគច្រើនឱកាសរបស់ Bale បានចូលលេងក្នុងក្របខណ្ឌ Europa League ជាមួយនឹងការប្ដូរចេញហើយខ្សែប្រយុទ្ធអន្តរជាតិវេលរូបនេះ ក៏ពិបាកប្រជែងជម្រើសដំបូងពីតារាជួរមុខ Harry Kane និង Son នៅ Spurs ផងដែរ។ វីរបុរសអង់គ្លសលោក Bent គិតថា បុរសម្នាក់ដែលរកបាន ៥៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២០៣ ប្រកួតកំឡុងពេលប្រកបអាជីពលើកដំបូងរបស់គាត់នៅឯក្លឹបមាន់ខ្នាយមាសកំពុងអស់ពេលដើម្បីបង្ហាញពីតម្លៃរបស់គាត់ ក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកលោក Jose Mourinho។
អតីតខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham រូបនេះបានប្រាប់ talkSPORT ថា៖ “វាគឺជាដំណើរការម្ដងបន្តិចៗ ប៉ុន្តែក្នុងពេលតែមួយវាជាការខ្ចីជើងមួយឆ្នាំ។ សម្រាប់ខ្ញុំសំណួរដែលអ្នកត្រូវសួរគឺរយៈពេលប៉ុន្មានដែលលោក Mourinho បានត្រៀមខ្លួន ដើម្បីផ្តល់ឱ្យគាត់មុនពេលគាត់ទៅវិញ “វាមិនដំណើរការទេ” ។ រាល់ការនិយាយទាំងអស់គឺនិយាយអំពី Son និង Kane គឺជាមនុស្សពូកែ ប៉ុន្តែនៅពេលពួកគេទទួលបាន Bale ត្រឡប់មកវិញ ពេលដែល Bale ត្រលប់មកខ្លួនគាត់វិញ Bale នេះ និង Bale នោះ។ តែឥឡូវគាត់នៅក្បែរ Bale ដែលយើងអាចចាំបាន។ គាត់មិនបានលេងជាទៀងទាត់អស់រយៈពេលប្រហែល ៣ ឆ្នាំ ហើយគាត់ក៏មានរបួសច្រើនដែរ ដូច្នេះ Bale នឹងមិនវិលត្រឡប់មកវិញទេ (Bale ពីដើម)”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី