
អតីតកីឡាករក្លិប Real Madrid និង Liverpool លោក Steve McManaman បានអះអាងថាលោក Florentino Perez នឹងជ្រើសយក Neymar ជាជាង Kylian Mbappe ប៉ុន្តែលោកបានណែនាំប្រធានក្លឹប Real រូបនេះផ្ទុយខុសពីនេះ ។
លោក Steve McManaman បាននិយាយប្រាប់ Goal ថា៖ “ប្រសិនបើ Neymar ចូលមកស្ថានភាពនឹងពិបាកព្រោះគាត់ធ្លាប់លេងឱ្យក្លឹប Barca កាលពីមុន ខ្ញុំដឹងថាលោក Florentino Perez ពិតជាចង់បានគាត់ណាស់ ។ ប៉ុន្តែនៅពេលដែលអ្នកត្រូវការតារាឆ្នើមម្នាក់ ដែលអាចជឿទុកចិត្តបានសម្រាប់រយៈពេល ១០ ឆ្នាំទៀត ខ្ញុំគិតថាអ្នកត្រូវតែនាំយកកីឡាករដូចជា Mbappe ព្រោះគាត់មានអាយុទើបតែ ១៩ ឆ្នាំ ហើយមើលទៅហាក់ដូចជាតារាកំពុងរះឡើងខ្លាំង “។
អតីតកីឡាករ Liverpool រូបនេះបន្តថា៖ “ប្រសិនបើខ្ញុំត្រូវជ្រើសរើសទៅថ្ងៃអនាគត ដូច្នេះខ្ញុំចង់និយាយថា Mbappe ជាអ្នកជំនួស Ronaldo ។ វានឹងមានកីឡាករដូចជាកីឡាករ Bale និង Benzema ដែលនឹងមានតួនាទីធំជាងមុននៅរដូវកាលមុន ហើយខ្ញុំគិតថា Bale មើលទៅជាអ្នកនាំមុខគេក្នុងតំបន់ប្រយុទ្ធ ។ សម្ពាធនឹងមានច្រើនជាងនេះ ប៉ុន្តែវាដូចគ្នាចំពោះ Benzema, Marco Asensio និង Mariano ផងដែរ “៕
ដោយ៖តារា