Aston Villa កំណត់តម្លៃខ្លួន Grealish រហូតដល់ ១៣៣លាន$ ធ្វើឱ្យ Man Utd គ្រវីក្បាលចង់ដាច់

17175

តាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា ក្លិប Aston Villa ជឿជាក់ថា Jack Grealish មានតម្លៃយ៉ាងហោចណាស់ ១០០ លានផោន (១១០ លានអឺរ៉ូ / ១៣៣ លានដុល្លារ) ។
កីឡាករអង់គ្លេសវ័យ ២៥ ឆ្នាំរូបនេះធ្លាប់ទទួលបានការចាប់អារម្មណ៍ពីក្រុមបិសាចក្រហម Manchester United ម្ដងរួចមកហើយកាលពីរដូវក្ដៅមុន និងបានបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះនៅក្របខណ្ឌ Premier League សម្រាប់ Aston Villa ដែលពេលនេះក្លិបបានបញ្ជាក់អំពីតម្លៃផ្ទេរតារាឆ្នើមរបស់ខ្លួនសម្រាប់ក្លិបណាដែលចង់បាន ជាមួយដ៏ខ្ពស់ចំនួន ១០០លានផោនឯណោះ។
គួរជម្រាបជូនថា Jack Grealish បានក្លាយជាទីចំណាប់អារម្មណ៍របស់ក្លិបធំៗនៅតំបន់អឺរ៉ុប ចាប់តាំងពីគេជួយឱ្យ Aston Valla ឡើងមកលេងនៅលីគកំពូលអង់គ្លេសវិញកាលពីរដូវកាល២០១៩/២០២០ និងបានស៊ុតបញ្ចូលទីបានចំនួន ៦គ្រាប់ក្នុងការបង្ហាញ ១០លើកសម្រាប់រដូវកាលថ្មីនេះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី