ឃើញល្អពេក លោក Pirlo ថា Morata កំពុងលេងដោយគ្មានសម្ពាធ និងជាគ្រាប់ពេជ្រ Juve

33270

Andrea Pirlo និយាយថា Alvaro Morata កំពុងលេងដោយគ្មានសម្ពាធ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធខ្ចីជើងរូបនេះនៅក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធ។
Morata ដែលបានវិលត្រឡប់មក Juve ជាលើកទី២ ពីក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែកញ្ញា ដោយរកគ្រាប់បាល់ ៦ គ្រាប់នៅ UCL និង ៣គ្រាប់ទៀតនៅក្របខណ្ឌ Serie A នារដូវកាលនេះ ។ Juve ដែលទទួលបានកៅអីវគ្គ ១៦ ក្រុមចុងក្រោយរួចទៅហើយ បន្ទាប់ពីឈ្នះ ៤ លើកពីការប្រកួត ៥ លើករបស់ពួកគេ ខណៈខ្សែប្រយុទ្ធជួរមុខវ័យចំណាស់ Cristiano Ronald ក៏បានស៊ុតបញ្ចូលទីគ្រាប់ទី ៧៥០ នៅក្នុងអាជីពរបស់ខ្លួនផងដែរ ។ ចំនួនគ្រាប់បាល់របស់ Morata ក៏មានន័យថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ រកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុម Juventus ក្នុងវគ្គចែកពូលពាន UCL ចាប់តាំងពីលោក David Trezeguet ដែលរកបាន ៦ គ្រាប់ដូចគ្នានេះក្នុងយុទ្ធនាការ ២០០១-០២ ។
អ្នកចាត់ការក្រុម Juventus លោក Pirlo បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “Morata បានមកគឺក្មេងណាស់នៅ Juventus ហើយគាត់បានត្រឡប់មកវិញជាមួយបទពិសោធន៍របស់គាត់នៅ Madrid និងទីក្រុងឡុងដ៍ ជាមនុស្សដែលមានភាពចាស់ទុំនិងជាកីឡាករម្នាក់។ គាត់មានអារម្មណ៍សប្បាយរីករាយនិងគ្មានសម្ពាធ ដូច្នេះអាចជួយអ្នកណាម្នាក់ឱ្យអស់ពីសមត្ថភាព។ យើងចង់បានគាត់ ហើយសប្បាយចិត្តណាស់ដែលមានគាត់”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី