ប្រធានក្លិបបណ្ដោះអាសន្នថា បើលោកកាន់តំណែងទាន់វិញ វ៉ៃ Messi ចេញជាយូរមកហើយ

17841

Leo Messi បានដាក់សំណើផ្ទេរចេញកាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបាន Barca បានបដិសេធមិនអនុញ្ញាតឱ្យគាត់ចាកចេញដោយឥតគិតថ្លៃឬលក់ខ្សែប្រយុទ្ធអាយុ ៣៣ឆ្នាំនេះឡើយ។
ប្រធានក្លិបបណ្តោះអាសន្នរបស់ក្រុម Barcelona លោក Carles Tusquets បានសារភាពថា នោះប្រហែលជាកំហុសមួយ ដែលក្លឹបត្រូវការប្រាក់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារវិបត្តិការរីករាលដាលនៃវីរុសកូវីដ-១៩។ ប្រធានបណ្តោះអាសន្នក្លឹប Barcelona ខាងលើបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RAC1 ថា៖ “តាមទស្សនៈសេដ្ឋកិច្ច ខ្ញុំនឹងលក់ Messi នៅរដូវក្តៅ។ វាគួរឱ្យចង់បានសម្រាប់ប្រាក់ដែលយើងបានទទួល និងសម្រាប់អ្វីដែលយើងចង់រក្សាទុក”។
កាលពីរដូវក្ដៅកន្លង Lionel Messi យល់ថានៅក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយ Barca អាចអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹប ដោយការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាល។ ទោះយ៉ាងណាក្រុមយក្សកាតាឡានបានបដិសេធមិនអនុញ្ញាតឱ្យបុរសវ័យ ៣៣ ឆ្នាំរូបនេះចេញឬក៏លក់គាត់ឡើយ។ ខណៈឥលូវនេះ Barcelona អាចបាត់បង់ប្រធានក្រុមអាហ្សង់ទីនដោយគ្មានបានអ្វីសោះ ព្រោះគាត់ផុតកុងត្រាជាមួយក្លិបនៅឆ្នាំ ២០២១៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី