
អតីតប្រធានកីឡាររបស់ក្លឹប Juventus លោក Javier Ribalta បានអះអាងថាក្លឹប Barcalona បានដាក់គោលដៅនាំយក Paul Pogba និង Adrien Rabiot ក្នុងការផ្ទេរនាខាងមុខ ហើយការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯក Serie A គឺមិនអាចទៅរួចឡើយ ។
លោក Javier Ribalta បានកើតនៅ Catalonia ហើយបានចំណាយពេល ៧ ឆ្នាំធ្វើការនៅឯក្លឹប Juventus ( ២០១២-២០១៧ ) មុនពេលផ្លាស់ទៅនៅ Manchester United និងបានក្លាយជាប្រធានកីឡារបស់ក្លឹប Zenit Saint Petersburg កាលពីដើមរដូវក្តៅនេះ ។
លោក Javier Ribalta បានបានប្រាប់ Tuttosport ថា៖ “តើនរណាជាអ្នកអាចធ្វើបានល្អបំផុតពីការផ្ទេរកីឡាករ Pogba, Rabiot និង Marcelo? Marcelo អាច ប៉ុន្តែខ្សែបម្រើពីររូបផ្សេងទៀតហាក់ដូចជាមិនអាចទៅរួចទេបើតាមខ្ញុំគិត” ។
Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយខ្សែបម្រើក្រុមជម្រើសជាតិបារាំងនៅរដូវក្តៅនេះ ។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតគឺបន្ទាប់ពីខ្សែប្រយុទ្ធ Luis Suarez បាននិយាយថា “ពួកយើងនឹងស្វាគមន៍យ៉ាងកក់ក្ដៅប្រសិនបើ Pogba ចាកចេញពីក្លឹប Man United ផ្ទេរមកកាន់ក្លឹប Barcelona “។
ខ្សែប្រយុទ្ធរូបនេះបាននិយាយប្រាប់ RAC1 ថា៖ “Pogba គឺជាកីឡាករលំដាប់ពិភពលោកម្នាក់ដែលឈ្នះគ្រប់យ៉ាង ។ គាត់មានគុណភាពជាច្រើនហើយគាត់គឺជាខ្សែបម្រើឆ្នើមម្នាក់នៅក្នុងក្លឹប Man United ។ ខ្ញុំគិតថាគាត់ចង់ចូលរួមប្រកួតច្រើនជាងគាត់នៅពេលនេះ គាត់មិនមែនជាកីឡាករដែលជាកម្មសិទ្ធិរបស់ Barca នោះទេ ប៉ុន្តែគាត់នឹងត្រូវបានស្វាគមន៍ជានិច្ច” ៕
ដោយ៖តារា