Mbappe អាចនឹងចាកចេញនៅរដូវក្តៅនេះ ដើម្បីបើកផ្លូវឱ្យ Messi ផ្លាស់មក PSG វិញ

12032
  • ខណៈដែល Neymar បច្ចុប្បន្នកំពុងធ្វើការលួងលោមអតីតមិត្តរួមក្រុមរបស់ខ្លួន ពោលគឺ Lionel Messi ស្របពេល Mbappe អាចត្រូវបានអនុញ្ញាតិឱ្យចាកចេញដើម្បីសម្រួលផ្លូវឱ្យតារាអន្តរជាតិអាហ្សង់ទីនរូបនេះផ្លាស់មក PSG។ អ្នកការសែត RMC បានឱ្យដឹងថា កិច្ចពិភាក្សារវាង Kylian Mbappe និង Paris Saint-Germain លើកិច្ចសន្យាថ្មីមិនដំណើរការនោះទេ។ តារាឆ្នើមសញ្ជាតិបារាំងវ័យ ២១ឆ្នាំរូបនេះអាចនឹងចាកចេញនៅរដូវក្តៅដើម្បីបើកទ្វារឱ្យម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលកីឡាករ Leo Messi មកលេងនៅទឹកដីបារាំង ខណៈដែលប្រធានក្រុម Barca វ័យ ៣៣ឆ្នាំខាងលើនឹងគ្មានកិច្ចសន្យាថ្មីនៅឆ្នាំ ២០២១ ទេ។
    ប្រភពខាងបន្ថែមឱ្យដឹងទៀតថា Messi ចង់ទៅលេងឱ្យ PSG យ៉ាងខ្លាំង ខណៈដែល Neymar នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីលួងលោមអតីតមិត្តរួមក្រុមឱ្យផ្លាស់មកលេងជាមួយខ្លួនសារជាថ្មី។ Mbappe បានស្ថិតនៅលើរ៉ាដារបស់ក្លិបស្ដេចស Real Madrid ជាយូរមកហើយ ហើយក្រុមរបស់លោក Zidane ត្រូវបានគេរាយការណ៍ថា នឹងធ្វើការដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងនៅរដូវក្តៅឆ្នាំក្រោយ មួយឆ្នាំមុនពេលកិច្ចសន្យារបស់គាត់ជាមួយ PSG ផុតកំណត់។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបច្ចុប្បន្នមានតម្លៃចំនួន ១៨០លានអឺរ៉ូ វាយតម្លៃដោយ Transfermarkt៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី