បេក្ខភាពប្រធានក្លិប Barca ថា លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីមិនឱ្យ Messi ចាកចេញ

10811
  • បញ្ហាថាតើ Lionel Messi នឹងបន្តស្នាក់នៅឬនឹងមិនចុះកុងត្រាថ្មីនៅ Barcelona បានធ្វើឱ្យបេក្ខភាពប្រធានក្លិបថ្មីរបស់ Barcelona លោក Joan Laporta បានបញ្ជាក់ថា លោកចង់ធ្វើឱ្យតារាអន្តរជាតិអាហ្សង់ទីនរីករាយម្តងទៀត។
    កាលពីថ្ងៃព្រហស្បតិ៍លោក Carles Tusquets ប្រធានគណៈកម្មាធិការគ្រប់គ្រងបច្ចុប្បន្នជាអ្នកទទួលបន្ទុកនៅក្លឹប Barcelona បានបង្ហើបថា ហិរញ្ញវត្ថុរបស់ក្លឹបឥលូវគឺអន់ខ្លាំងណាស់ ដែលមានមតិថាគួរតែលក់ Messi នៅរដូវក្តៅនេះ តែលោក Laporta មិនយល់ស្របនឹងទស្សនៈនេះនោះទេ។
    លោក Laporta បានប្រាប់វិទ្យុ MARCA និង COPE នៅពេលសួរអំពី Messi ថា៖ “Leo ចង់នៅ Barcelona។ អ្វីដែលខ្ញុំចង់បានគឺផ្តល់ឱ្យគាត់នូវសុភមង្គលរបស់គាត់ឡើងវិញ។ វាមិនមែនគ្រាន់តែជាបញ្ហាប្រាក់ អ្នកត្រូវតែបង្កើតក្រុមប្រកួតប្រជែង។ Leo ត្រូវបានចាញ់បោកហើយនោះគឺជាការបាត់បង់ដ៏ធំមួយ។ គាត់គឺជាអ្នកឈ្នះ ហើយមិនអាចឈរមើលក្រុមផ្សេងទៀតលើកពាន Champions League បានទេ”។
    លោកបន្តទៀតថា៖ “ពេលវេលាចុងក្រោយដែលខ្ញុំបាននិយាយជាមួយគាត់គឺនៅក្នុងខែតុលា។ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ចំពោះអ្វីដែលគាត់បានធ្វើសម្រាប់ក្រុម Barcelona។ ខ្ញុំស្គាល់គាត់តាំងពីគាត់មានអាយុ ១៦ ឆ្នាំ ហើយគាត់ជាមនុស្សអស្ចារ្យម្នាក់។ មានការកោតសរសើរនិងការគោរពគ្នាទៅវិញទៅមក។ យើងត្រូវតែនៅខាងក្នុង (ក្នុងក្លិប) ដើម្បីធ្វើឱ្យមានការស្រមើលស្រមៃនិងគួរឱ្យទុកចិត្តចំពោះគាត់”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី