ដឹកនាំមិនល្អប៉ុន្មានប្រកួតសោះ R.Madrid រកឃើញគ្រូបង្វឹកឆ្នើមទៅជំនួស Zidane បាត់

24871
  • Real Madrid បានធ្វើការទាក់ទងជាមួយលោក Mauricio Pochettino ក្នុងការទៅជំនួសលោក Zinedine Zidane ក្នុងតំណែងជាអ្នកចាត់ទូទៅក្រុម។
    សម្ពាធលើគ្រូបង្វឹកបារាំងបានកើនឡើងយ៉ាងខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីក្រុមរបស់គាត់បានបរាជ័យដ៏គួរឱ្យអាម៉ាស់ក្រោមថ្វីជើងក្រុម Shakhtar នៅវគ្គចែកពូលក្នុងក្របខណ្ឌ UEFA Champions League ។
    អតីតគ្រូបង្វឹកមាន់ខ្នាយមាស Tottenham Hotspur លោក Pochettino គឺជាបេក្ខជនកំពូលម្នាក់ ដើម្បីទៅជំនួសកៅអីគ្រូបង្វឹកដែលធ្លាប់ជួយ Real Madrid ឈ្នះពាន Champions League ៣រដូវកាលជាប់ៗគ្នា ហើយការសែត Sport បានអះអាងថា កិច្ចពិភាក្សាកំពុងតែដំណើរការ ហើយអាចនឹងទទួលដំណឹងល្អក្នុងពេលឆាប់ៗខាងមុខ ស្របពេលតំណែងរបស់លោក Zidane ការពារបានឬមិនបាន អាស្រ័យលើតើគាត់អាចជួយក្រុមឱ្យគេចផុតធ្លាក់ទៅលេងក្របខណ្ឌលំដាប់ទី២ Europa League ដែរឬទេ៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី