Eden Hazard អវត្តមានក្នុងការហ្វឹកហាត់ជាមួយបែលហ្ស៊ិកដោយមិនដឹងអំពីហេតុផល

18729
  • យោងតាមសារព័ត៌មានរបស់បែលហ្ស៊ិក HLN បានឲ្យដឹងថា កំពូលខ្សែបម្រើ-ប្រយុទ្ធ Eden Hazard របស់ក្រុមតោខៀវ Chelsea បានអវត្តមានក្នុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយមិនដឹងមូលហេតុ ។

    Image result for eden hazard belgium

    ក្រោមហេតុផលសម្រាប់ការអវត្តមានរបស់ Eden Hazard ក្នុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅតែមិនទាន់ដឹងនៅឡើយ ។ ហើយក៏មិនទាន់មានសេចក្តីរាយការណ៍ណាមួយស្ដីអំពីរបួសរបស់គាត់នៅឡើយទេ ។ ជាមួយនឹងកីឡាករ Hazard នេះដែរ អ្នកចាំទី Simon Mignolet កីឡាករ Toby Alderweireld កីឡាករ Marouane Fellaini កីឡាករ Nacer Chadli និង Christian Benteke ក៏មិនបានចូលរួមក្នុងការហ្វឹកហាត់នេះផងដែរ ។ ប៉ុន្តែគេបានបញ្ជាក់ថា Benteke, Fellaini និង Mignolet នឹងមិនលេងសម្រាប់ក្រុមជម្រើជាតិបែលហ្ស៊ិកក្នុងការប្រកួតបន្ទាប់ទៀតទេ ។

    Image result for eden hazard belgium

    ក្រុមដែលមានរហ័សនាមបិសាចក្រហម មួយនេះកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតលក្ខណៈមិត្តជាមួយ ស្កុតឡេន នៅថ្ងៃ សុក្រ នៅទីក្រុង Glasgow នេះនិងបន្តប្រកួតជាមួយ អ៊ីស្លង់ នៅថ្ងៃទី ១១ ខែ កញ្ញា នៅ Reykjavik ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី