
ខ្សែការពារ Raphael Varane របស់ក្លិប Real Madrid បានអះអាងថាលោកមិនដឹងច្បាស់ថាតើនរណាជាអ្នកឈ្នះ Ballon d’Or នៅឆ្នាំនេះទេ បើទោះបីជាលោកមានរដូវកាលដ៏អស្ចារ្យកាលពីរដូវកាលមុនក៏ដោយ ។
Raphael Varane ស្ថិតក្នុងចំណោមបេក្ខជនប្រជែងពានរង្វាន់ Ballon d’Or បន្ទាប់ពីយុទ្ធនាការដ៏ល្អបំផុតមួយ ដែលក្នុងនោះលោកបានឈ្នះពានរង្វាន់ Champions League បីលើកជាប់ៗគ្នាជាមួយនឹងក្លិប Real Madrid ឈ្នះពាន FIFA World Cup ជាមួយក្រុមមាន់បារាំងកាលពី ២ ខែមុននេះ ។ ប៉ុន្តែកីឡាករវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថាការផ្តោតអារម្មណ៍របស់គាត់គឺទៅលើភាពជោគជ័យរបស់ក្រុម ទោះបីជាមានយុទ្ធនាការដ៏ល្អរបស់គាត់នៅកាលពីរដូវកាល ២០១៧-១៨ ក៏ដោយ ។
Varane បានប្រាប់សន្និសីទព័ត៌មានមុនពេលកិច្ចប្រជុំសម្ព័ន្ធប្រជាជាតិបារាំងជាមួយអាល្លឺម៉ង់ថា៖ “ខ្ញុំរីករាយដែលអ្នកបានប្រាប់ខ្ញុំអំពីវា ប៉ុន្តែវាមិនមែនជាប្រធានបទនៃការជជែកពិភាក្សាក្នុងក្រុមនោះទេ ។ វាជារង្វាន់បុគ្គលយើងលេងកីឡារួមគ្នាវាបង្ហាញអំពីការងារដែលបានធ្វើ ប៉ុន្តែវាជារឿងផ្ទាល់ខ្លួន ។ វាមិនមែនជាគោលដៅរបស់ខ្ញុំទេ ហើយប្រសិនបើខ្ញុំមិនឈ្នះវា វាមិនមែនជាការខកចិត្តនោះឡើយ វាជាការពិតដែលកាលពីរដូវកាលមុនគឺមានលក្ខណៈពិសេស ។ វានឹងមានការលំបាកក្នុងការធ្វើឱ្យប្រសើរជាងនេះលុះត្រាតែខ្ញុំបានស៊ុតបានចំនួន ៤០ គ្រាប់ ។ កីឡាករដទៃទៀតមិនត្រូវបានគេលើកឡើងទេ ប៉ុន្តែពួកគេទទួលបានជោគជ័យយ៉ាងខ្លាំងដូចជា N’Golo Kante ឬ Paul Pogba ជាដើម”។
គួរបញ្ជាក់ផងដែរថាទាំង Cristiano Ronaldo និង Lionel Messi បានគ្របដណ្ដប់ពាន Ballon d’Or អស់រយះពេល ១០ ឆ្នាំមកនេះ ដោយអតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះបានឈ្នះ ៥ ដង និង កីឡាករឆ្នើមរបស់ក្លឹប FC Barcelona ឈ្នះពាននេះចំនួន ៥ ដងដូចគ្នា ៕
ដោយ៖តារា