
ធនាគារសន្សំប្រាក់របស់រដ្ឋាភិបាលថៃ ឬហៅកាត់ថា Aomsin បានឈាងជើងចូលឧបត្ថម្ភលីគទី៣ និងលីគទី៤ មួយរដូវកាល២០១៨នេះ។
Aomsin នឹងក្លាយជាក្រុមហ៊ុនឧបត្ថម្ភធំ ជាមួយទឹកប្រាក់ ១០០លានបាត ស្មើនិង ៣.២លានដុល្លារអាមេរិក សម្រាប់ដំណើរការប្រកួតនៅឆ្នាំនេះ។ នេះជាតួលេខដ៏ខ្ពស់មួយ សម្រាប់លីគលំដាប់ទាប នៅក្នុងពិភពបាល់ទាត់របស់ថៃ។
ដោយ៖ តារា