
យោងតាមការសែត TyC Sports និង ESPN បានឱ្យដឹងថាលោក Diego Maradona កំពុងចរចាដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Dorados de Sinaloa ដែលលេងនៅលីគកំពូលរបស់ប្រទេសម៉ិកស៊ិក ។
អតីតកីឡាកររបស់អាហ្សង់ទីនរូបនេះបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក ( FIFA World Cup ) នៅប្រទេសម៉ិកស៊ិកកាលពីក្នុងឆ្នាំ ១៩៨៦ ប៉ុន្តែអតីតម្ចាស់លេខ ១០ របស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះមិនដែលបានធ្វើការអ្វីមួយនៅក្នុងប្រទេសនេះឡើយ ។ វានៅតែមិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់ឲ្យច្បាស់អំពីបុរសវ័យ ៥៧ ឆ្នាំរូបនេះទាក់ទងនឹងការចាកចេញពីកិច្ចសន្យាដែលគាត់បានចុះហត្ថលេខាធ្វើជាប្រធានក្លឹប Dynamo Brest នៅប្រទេសបេឡារុស្ស នេះនោះឡើយ ៕
ដោយ៖តារា