David Beckham គ្រោងនាំយកកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទៅលេងនៅក្លឹបថ្មីរបស់គាត់

32863
  • David Beckham បានប្រកាសបើកក្លឹបថ្មីដោយមានឈ្មោះថា Inter Milan CF ដែលលេងនៅក្របខ័ណ្ឌ MLS ហើយនឹងត្រូវចាប់ផ្តើមដំណើរការជាផ្លូវការនៅខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ។

    Image result for David Beckham

    David Beckham ទើបតែបានប្រកាសពីការបង្កើតក្លឹបថ្មីរបស់គាត់គឺ Inter Milan CF ហើយគាត់កំពុងតែសុបិនយ៉ាងធំធេងសម្រាប់ឆ្នាំ ២០២០ ។ ដូចដែលបានបង្ហាញដោយសារព័ត៌មាន Daily Express នៅលើកំពូលតារាងនៃបញ្ជីរបស់អតីតកីឡាករអង់គ្លេសរូបនេះមានដូចជា Wayne Rooney, Gerard Piqué, Zlatan Ibrahimovic និង Cristiano Ronaldo ជាដើម ។

    Image result for Cristiano Ronaldo

    បើទោះបីជាខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo បានលើកឡើងបន្ទាប់ពីគាត់បានមកដល់ក្រុម Bianconeri ( Juventus ) ថាគាត់សង្ឃឹមថានឹងបញ្ចប់អាជីពរបស់គាត់ជាមួយក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester United និង Real Madrid លោក Beckham ប្រហែលជាកំពុងធ្វើការលើគម្រោងមួយដើម្បីបញ្ចុះបញ្ចូលកីឡាករកំពូលៗនៅអឺរ៉ុបដើម្បីបង្កើនភាពទាក់ទាញ និងភាពខ្លាំងនៅក្នុងក្របខ័ណ្ឌ MLS ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី