
ខ្សែបម្រើឆ្នើម Paul Pogba បានបញ្ជាក់ថាលោកមិនប្រាកដថាតើរូបគេនឹងបន្តនៅក្លឹបបីសាចក្រហម Manchester United ឬត្រូវផ្ទេរចេញនៅខែ មករា ខាងមុខនេះឬយ៉ាងណានោះទេ ។
Pogba ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Fc Barcelona នៅរដូវក្តៅនេះ ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះត្រូវបានគេនិយាយថាគាត់កំពុងមានទំនាស់ជាមួយលោក Jose Mourinho ។ ហើយខ្សែបម្រើរូបនេះបានបញ្ជាក់ថាគាត់អាចនឹងចាកចេញពីក្លឹបនៅខែមករានេះហើយ Barca បានត្រៀមរួចរាល់ក្នុងការបង់ប្រាក់ដល់ទៅ ១០០ លានផោន ( ១១១ លានអឺរ៉ូ / ១៣០ លានដុល្លារ ) សម្រាប់ការផ្ទេរមួយនេះ ។
កីឡាកររូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ប្រទេសអាឡឺម៉ង់ថា៖ “អនាគតរបស់ខ្ញុំគឺនៅ Manchester United ហើយខ្ញុំនៅតែមានកិច្ចសន្យាមួយដែលខ្ញុំកំពុងលេងនៅទីនោះនាពេលបច្ចុប្បន្ន ប៉ុន្តែអ្នកដែលដឹងពីអ្វីដែលនឹងកើតឡើងនៅក្នុងប៉ុន្មានខែខាងមុខនេះ” ៕
ដោយ៖តារា