Neymar ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល ត្រៀមប៉ះ អាមេរិច

13919
  • Neymar ជឿជាក់ថាការទទួលខុសត្រូវរបស់ខ្លួនក្នុងក្រុមជម្រើសជាតិប្រេស៊ីលនឹងក្លាយជារឿងល្អសម្រាប់គាត់បន្ទាប់ពីតារាជើងស៊ុតរបស់ក្លឹប Paris Saint-Germain រូបនេះត្រូវបានតែងតាំងជាប្រធានក្រុមប្រេស៊ីលថ្មីសម្រាប់ត្រៀមការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ សហរដ្ឋអាមេរិច នៅថ្ងៃស្អែកនេះ ។

    Related image

    លោក Tite គ្រូបង្វឹករបស់ក្រុមស៊ាំបាប្រេស៊ីលបាបានឲ្យដឹងថា គាត់នឹងជ្រើសរើសយក Neymar ធ្វើជាប្រធានក្រុមអចិន្រ្តៃយ៍សម្រាប់ដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់ជាមួយនឹងសហរដ្ឋអាមេរិកនៅរដ្ឋ New Jersey ។ Neymar មិនទទួលបានជោគជ័យអ្វីនោះឡើយក្នុងយុទ្ធនាការការប្រកួត World Cup ដ៏ស្វិតស្វាញមួយនៅប្រទេសរុស្ស៊ីដែលប្រទេសប្រេស៊ីលបានធ្លាក់ក្នុងវគ្គ ៨ ក្រុមចុងក្រោយយ៉ាងក្រៀមក្រំបំផុតក្រោមថ្វីជើងរបស់ក្រុមរហ័សនាមបីសាចក្រហម បែលហ្សិក ក្នុងលទ្ធផល ១-២ ។

    Related image

    អតីខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Fc Barcelona កីឡាករ Neymar បានប្រាប់សារព័ត៌មានថា៖ “ខ្ញុំទទួលយកម្តងទៀតពីព្រោះខ្ញុំបានរៀនសូត្រច្រើន ហើយខ្ញុំនឹងរៀនច្រើនបន្ថែមទៀតហើយការទទួលខុសត្រូវនេះនឹងជារឿងល្អសម្រាប់ខ្ញុំ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី