Jorginho បានយល់ព្រមផ្ទេរទៅកាន់ក្លឹប Man City រួចរាល់ហើយ មុនពេលផ្ទេរទៅកាន់ Chelsea

61464
  • ខ្សែបម្រើ Jorginho របស់ក្លិប Chelsea បានយល់ព្រមលើលក្ខខណ្ឌនៃការផ្ទេរទៅកាន់ក្លិប Manchester City មុនពេលផ្ទេរទៅកាន់កីឡាដ្ឋាន Stamford Bridge ប៉ុន្តែត្រូវបរាជ័យវិញក្រោយពី Napoli មិនបានយល់ព្រមលើតម្លៃខ្លួនជាមួយម្ចាស់ជើងឯករបស់អង់គ្លេស ។

    Image result for Jorginho

    កីឡាករអន្តរជាតិអ៊ីតាលីរូបនេះបានចុះហត្ថលេខាជាមួយក្រុមតោខៀវក្នុងតម្លៃខ្លួន ៥២ លានផោន ( ៦៧ លានដុល្លារអាមេរិក ) បន្ទាប់ពីចាកចេញពីក្របខ័ណ្ឌ Serie A ក្រោយពីលោក Maurizio Sarri បានសម្រេចចិត្តចាកចេញពីទីក្រុង Naples ដើម្បីទៅជំនួសលោក Antonio Conte កាលពីរដូវក្តៅនេះ ។

    Image result for Jorginho

    កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចាប់ផ្តើមនូវជីវិតដ៏អស្ចារ្យនៅក្នុងក្របខ័ណ្ឌ Premier League ដែលបង្ហាញពីការប្រកួតបើកឆាកចំនួន ៤ ប្រកួតជាមួយ Chelsea នៅក្នុងការចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី ២០១៨-១៩ ។ ទោះជាយ៉ាងណាក៏ដោយកាលពីខែមេសាកន្លងទៅនេះ ក្លឹបមេឃខៀវ Manchester City បានរៀបចំកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយដើម្បីនាំយកគាត់ទៅកាន់កីឡាដ្ឋាន Etihad ប៉ុន្តែត្រូវរំសាយទៅវិញ ។ ភ្នាក់ងាររបស់ Jorginho លោក Joao Santos បាននិយាយថា ឥឡូវនេះបានគាំទ្រជាសាធារណៈនូវរបាយការណ៍ទាំងនោះហើយបានបញ្ជាក់ថាកីឡាកររបស់គាត់បានយល់ស្របពីការផ្លាស់មួយទៅកាន់ទឹកដី Etihad ។

    Related image

    គាត់បានប្រាប់វិទ្យុ Kiss Kiss Napoli កាលពីថ្ងៃព្រហស្បតិ៍ថា៖ “វាត្រូវបានធ្វើរួចរាល់ជាមួយ Jorginho មានកិច្ចព្រមព្រៀងប៉ុន្តែមិនមានការព្រមព្រៀងរវាងក្លឹបទាំងពីរនោះទេភាគីទាំងអស់ត្រូវយល់ព្រមហើយម្នាក់ទៀតមិនយល់ព្រម ។ បន្ទាប់មក Chelsea បានសួរថាតើស្ថានការណ៍នោះមានអ្វីបន្ទាប់ពីលោក Sarri បានមកដល់ហើយកីឡាករ Jorginho បានទៅកាន់ទីក្រុងឡុងដ៍ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី