
អ្នកចាំទីដៃស្អិតរបស់ក្លឹបបីសាចក្រហម David De Gea បង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះនៅព្រឹត្តិការណ៍ World Cup 2018 កន្លងមកនេះ ហើយកាសែត AS បានចុះផ្សាយចោទជាសំណួរថាតើ Arrizabalaga អាចនឹងដណ្តើមយកជម្រើសទីមួយឬក៏យ៉ាងណា?
អ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោករបស់ក្លឹបតោខៀវ Chelsea រូបនេះបាននិយាយថា៖ “វាគឺជាសំណួរសម្រាប់គ្រូបង្វឹក … អ្វីដែលខ្ញុំនឹងធ្វើគឺធ្វើការទោះបីជាវាច្បាស់ណាស់ថាយើងទាំងអស់គ្នាចង់លេង ។ គ្រូបង្វឹកលោកនឹងសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ក្រុម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែងខ្ញុំនឹងព្យាយាមធ្វើការខិតខំប្រឹងប្រែងមួយសម្រាប់ក្រុមរបស់យើងទាំងអស់គ្នា “។
អ្នកចាំទី Kepa Arrizabalaga ក៏បានបន្ថែមទៀតថា៖ “ខ្ញុំតែងតែផ្តោតការយកចិត្តទុកដាក់និងធ្វើឱ្យអស់ពីសមត្ថភាព ។ កីឡាករទាំងអស់ធ្វើការប្រកួតប្រជែងដើម្បីបានលេង ។ គ្រូបង្វឹកលោកនឹងសម្រេចចិត្តហើយយើងនឹងទទួលយកអ្វីដែលលោកសម្រេចជាជានិច្ច ។ ខ្ញុំមិនយកចិត្តទុកដាក់ចំពោះការស្ទង់មតិឬអ្វីដែលមនុស្សនិយាយនោះទេ ខ្ញុំព្យាយាមដាច់ដោយឡែកពីខ្លួនឯងហើយផ្តោតលើខ្លួនឯង” ៕
ដោយ៖តារា